ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូពីខេត្តបាត់ដំបង​ ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានទាំងមនុស្សទាំងម៉ូតូនៅស្រុកមង្គលបូរី​ ខេត្តបន្ទាយ​មាន​ជ័យ​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី​ ២៩​ ខែ​កក្កដា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ០៦និង៣០​ នាទី​ព្រលប់នៅ​ចំណុច​ភូមិ​សំបួរ​ ឃុំ​សំបួរ​ ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ អនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរ​បាល​ព្រហ្មទណ្ឌ​ និង​ដោយមានការសម្របសម្រួលលើនីតិវិធីពី​ លោកកែវ​ សុជាតិព្រះរាជអាជ្ញា​នៃ​អយ្យកា​រ​ អមសាលាដំបូងខេត្តបា​ត់ដំបង​ ផង​នោះ​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​សហការជាមួយ​កម្លាំង​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ សហការជា​មួយសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះមានអធិការដ្ឋាន​នគរបាល​ស្រុក​មង្គលបូរី​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​(​យ​ក​ម៉ូតូ​ )​០១​កករណីនិង​បាននាំខ្លួន​ជន សង្ស័យ​១​ នាក់​ឈ្មោះ​ ហៀង​ រ៉ាវី​ ភេទប្រុស​ អា​យុ​ ៣៩​ឆ្នាំ​មានទីលំនៅ​ភូមិ​អូរឫស្សី​ សង្កាត់​អូរឫស្សី​ ក្រុង​ក្រចេះ​ ខេត្ត​ក្រចេះ​ ។ក្រៅពីនោះបានដកហូត​វត្ថុតាងមាន​ ម៉ូតូម៉ាក​ហុងដា​ ស្កុបពីពណ៌​ ស​ ស៊េរីឆ្នាំ​ ២០២០​ ពាក់ស្លាក​លេ​ខ​ បាត់ដំបង​1AJ-6425(​ជា​របស់​ជនរងគ្រោះ​)​ទៀតផង។

សូមជម្រាបជូនថា កាលពី​ថ្ងៃទី​ ២៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ប្រហែ​ល​ ១៤និង៣០​នាទី​ នៅចំណុច​ផ្ទះរបស់​ជនរងគ្រោះ​ ឈ្មោះ​ លីន​ បូរុំ​ ភេទស្រី​ អាយុ​ ៥៥​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានលួចយក​ម៉ូតូមួយគ្រឿងម៉ាក​ហុងដា​ស្កុបពី​ ពណ៌​ ស​ ស៊េរីឆ្នាំ​២០២០​ពាក់ស្លាកលេខ​ បាត់ដំបង​1AJ-642 5 យកចេញទៅបាត់។

ក្រោយពេលកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល​ ហេីយឆ្លងតាមរយៈការស្រាវជ្រាវស៊េីបអង្កេត​បានឈា​ន​ទៅស្វែងរកឃេីញជនប្រព្រឹត្តិល្មេីសនិងបានឃាត់ខ្លួននៅឯខេត្តបន្ទាយមានជ័យតែម្តង​។

​បច្ចុប្បន្ន​នៅថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១ វត្ថុតាង​បាន​ប្រគល់​ឱ្យ​ទៅ​ជនរងគ្រោះ​វិញ​។ ចំណែក​ជនសង្ស័យ​ ការិយាល័យ​ជំនាញកសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ដោយ ៖ សូរិយា


ចែករំលែក៖