ព័ត៌មានទាន់ហេតុការណ៍៖

ខេត្ត​ឧត្តរមានជ័យ​៖​ ជូនដំណឹងផ្អាកការធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅរបស់បងប្អូនពលករខ្មែរ និងធ្វើការនៅប្រទេសថៃឆ្ពោះមកព្រំដេនកម្ពុជា-ថៃ ចំនួន ១៤ថ្ងៃ

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ​៖​ បើ​យោង​តាម​សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត​ឧត្តរមានជ័យ​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ ស្តីពីការសហការផ្អាកការធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅរបស់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃឆ្ពោះមកព្រំដេនកម្ពុជា-ថៃ ចំនួន ១៤ថ្ងៃ។

រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ​ បាន​បញ្ជាក់បន្ថែមថា​ ប្រសិនជាបងប្អូនពលករមានបញ្ហានៅកន្លែងធ្វើការ ឬមានបញ្ហាជីវភាពលំបាកខ្លាំង គឺអាចទំនាក់ទំនងទៅស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ តាមរយៈលេខទូរស័ព្ទ៖
092 8050 561
094 0925 905
062 1413 009
086 7999 957
ឬ តាមរយៈតេឡេក្រាម «ជំនួយកូវីដ-១៩ នៅថៃ» តំណរភ្ជាប់៖ https://t.me/helpkhmerinthailand

– ចំពោះបងប្អូនពលករដែលសង្ស័យថាខ្លួនមានវិជ្ជមានកូវីដ-១៩ ឬមានវិជ្ជមានកូវីដ-១៩ កម្រិតស្រាល ហើយមិនទាន់ដឹងថាត្រូវទំនាក់ទំនងទៅផ្នែកណា អាចពិគ្រោះយោបល់ តាមរយៈតេឡេក្រាម « ពិគ្រោះកូវីដ-១៩ នៅថៃ» តំណរភ្ជាប់៖ https://t.me/consultcovidinthailand

សូមបងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ជ្រាបជាព័ត៌មាន និងសូមកុំធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅបច្ចុប្បន្នរបស់ខ្លួនឱ្យសោះ ដើម្បីចៀសវាងប្រឈមនឹងវិធានការច្បាប់នានា និងចៀសវាងការចម្លងជំងឺកូវីដ-១៩ ដល់មិត្តភក្តិ និងក្រុមគ្រួសារ៕

ដោយ​៖សហការី​


ចែករំលែក៖