ខេត្តឧត្តរមានជ័យ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃសុក្រទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ស្តីពីការសហការផ្អាកការធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅរបស់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃឆ្ពោះមកព្រំដេនកម្ពុជា-ថៃ ចំនួន ១៤ថ្ងៃ។
រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់បន្ថែមថា ប្រសិនជាបងប្អូនពលករមានបញ្ហានៅកន្លែងធ្វើការ ឬមានបញ្ហាជីវភាពលំបាកខ្លាំង គឺអាចទំនាក់ទំនងទៅស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ តាមរយៈលេខទូរស័ព្ទ៖
092 8050 561
094 0925 905
062 1413 009
086 7999 957
ឬ តាមរយៈតេឡេក្រាម «ជំនួយកូវីដ-១៩ នៅថៃ» តំណរភ្ជាប់៖ https://t.me/helpkhmerinthailand
– ចំពោះបងប្អូនពលករដែលសង្ស័យថាខ្លួនមានវិជ្ជមានកូវីដ-១៩ ឬមានវិជ្ជមានកូវីដ-១៩ កម្រិតស្រាល ហើយមិនទាន់ដឹងថាត្រូវទំនាក់ទំនងទៅផ្នែកណា អាចពិគ្រោះយោបល់ តាមរយៈតេឡេក្រាម « ពិគ្រោះកូវីដ-១៩ នៅថៃ» តំណរភ្ជាប់៖ https://t.me/consultcovidinthailand
សូមបងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ជ្រាបជាព័ត៌មាន និងសូមកុំធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅបច្ចុប្បន្នរបស់ខ្លួនឱ្យសោះ ដើម្បីចៀសវាងប្រឈមនឹងវិធានការច្បាប់នានា និងចៀសវាងការចម្លងជំងឺកូវីដ-១៩ ដល់មិត្តភក្តិ និងក្រុមគ្រួសារ៕
ដោយ៖សហការី