ព័ត៌មានទាន់ហេតុការណ៍៖

នៅប្រទេសថៃ” គ្រែសម្រាប់អ្នកជំងឺក៏ពេញ សាលផ្ទុកសាកសពក៏ពេញ”

ចែករំលែក៖

ប្រទេសថៃ៖ ពុទ្ធោអើយកូវីដ-១៩ វាយលុកធ្ងន់ធ្ងរខ្លាំងណាស់ ! នៅប្រទេសថៃ” គ្រែសម្រាប់អ្នកជំងឺក៏ពេញ សាលផ្ទុកសាកសពក៏ពេញ” ! ធ្វើឲ្យស្ថានភាពនៃការព្យាបាលអ្នកជំងឺកូវីដ-១៩ ស្ថិតក្នុងភាពលំបាកបំផុត។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ របស់កម្ពុជា។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថា, មន្ទីរពេទ្យនៅ ទីក្រុងបាងកក ប្រទេសថៃ បានចាប់ផ្ដើមប្រើប្រាស់  កុងតឺន័រ ដើម្បីផ្ទុកសាកសព ខណៈករណីឆ្លង​ និងស្លាប់ដោយសារ  វីរុសកូវីដ-១៩ កាន់តែច្រើនៗឡើង!​ នេះបើយោងតាមប្រភពផ្សាយ (Reuters)។ 

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ! ប្រសិនបើមិនចាំបាច់ សូមកុំចេញពីផ្ទះ! ៕

ដោយ ៖ សិលា


ចែករំលែក៖