ភ្នំពេញ ៖ សម្រាប់ការចុះធ្វើតេស្ដលើប្រជាពលរដ្ឋ ដែលជាករណីសង្ស័យវីរុសកូវីដ-១៩ ប្រភេទថ្មី ដែលតា (Delta) នៅទីតាំងផ្លូវលេខ២៧៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ម្សិលមិញនោះទេគឺពុំមានករណីវិជ្ជមានវីរុសកូវីដ-១៩។ នេះបើតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ។
គួររំលឹកថា កាលពីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ម្សិលមិញ លោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ក៏បានអញ្ជើញចុះពិនិត្យ នៅទីតាំងយកសំណាកដោយផ្ទាល់ផងដែរ។
គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ សរុប៧៩,៦៣៦ករណី ក្នុងនោះ៧២,៨០៣ករណី បានជាសះស្បើយ និង១,៤៨៨ករណីបានស្លាប់៕
ដោយ៖ជ្រោយពេជ្រ