ព័ត៌មានទាន់ហេតុការណ៍៖

លោក ឡុង ឌីម៉ង់ បានពានរង្វាន់ Honorable Shine Integrity Achievement Award ពីសហព័ន្ធចលនាសង្គមស៊ីវិលប្រឆាំងអំពើពុករលួយកូរ៉េ !

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ៖ ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ពិតជាមានមោទនភាព និងកិត្តិយស សម្រាប់ពានរង្វាន់ Honorable Shine Integrity Achievement Award ពីសហព័ន្ធចលនាសង្គមស៊ីវិលប្រឆាំងអំពើពុករលួយកូរ៉េ ដែលបណ្ដុំដោយជាង 300 សមាគមចលនា និងសហជីពដែលធ្វើសកម្មភាពប្រឆាំងអំពើពុករលួយនៅក្នុងវិស័យនយោបាយ កិច្ចការរដ្ឋបាលសាធារណៈ អប់រំ សាសនា សារព័ត៌មាន ការពារជាតិ សង្គមកិច្ច និងសេដ្ឋកិច្ច។ នេះបើតាមការបញ្ជាក់អោយដឹងពីលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១។ 

លោក ឡុង ឌីម៉ង់ បានបន្តថា, នេះគឺជាការទទួលស្គាល់មួយនៅក្នុងយុទ្ធនាការការប្រឆាំងអំពើពុករលួយ ដើម្បីសង្គមមានភាពស្អាតស្អំនៅកូរ៉។

ពិតណាស់ ស្ថានទូតកម្ពុជាបានរៀបចំ និងអនុវត្តជាអង្គភាពស្ថាប័នរដ្ឋមួយរបស់កម្ពុជានៅលើទឹកដីកូរ៉េ ដែលបម្រើសាធារណៈជនដោយតម្លាភាព ប្រសិទ្ធភាព សមធម៌ គុណធម៌ សំដៅតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានថ្លែងថា, ខ្ញុំសូមឧទ្ទិសនូវកិត្តិយសដ៏ថ្លៃថ្លានេះ ជូនចំពោះមន្ត្រីអ្នកការទូត និងបុគ្គលិកស្ថានទូតកម្ពុជាទាំងអស់ ដែលជាកម្លាំងប្រយុទ្ធជួរមុខនៅលើឆាកអន្តរជាតិ ដើម្បីការពារកិត្តិយស កិត្យានុភាព និងប្រយោជន៍ជាតិ៕

ដោយ ៖ សិលា


ចែករំលែក៖