ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកឡំប្រឺតាមកឈប់លើស្ពានជ្រោយចង្វា រួចហើយលោតទឹកសម្លាប់ខ្លួនលិចបាត់ទៅ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើកឡំប្រឺតាមកឈប់នៅលើស្ពានជ្រោចង្វា រួចហើយក៏លោតទឹកសម្លាប់ខ្លួនលិចបាត់ទៅក្នុងទន្លេ។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅលើស្ពានជ្រោយចង្វាចាស់ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

   ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ វ័យជិត៤០ឆ្នាំ ពាក់អាវក្រណាត់ដៃវែង ពណ៌ស ស្លៀកខោពណ៌ខ្មៅ បើកឡំប្រឺតាពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HZ-5832 ក្នុងទិសដៅពីលិចទៅកើត ហើយមកឈប់នៅលើស្ពានជ្រោយចង្វាចាស់  រួចចុះពីលើឡំប្រឺតារបស់ខ្លួន ទៅឈរក្បែរបង្កាន់ដៃស្ពានបានប្រមាណជា៤ទៅ៥នាទីតែម្នាក់ឯងក៏ស្រាប់តែឡើងលើបង្កាន់ដៃស្ពានលោតចុះទៅក្នុងទឹកលិចបាត់ទៅ ដោយបន្សល់ទុកនូវឡំប្រឺតានិងស្បែកជើងផ្ទាត់ពណ៌ខៀវមួយគូនៅលើស្ពាន។

   បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងកើតហេតុ និងយកឡំប្រឺតាជារបស់បុរសដែលលោតទឹកសម្លាប់ខ្លួនទៅរក្សាទុក ដើម្បីរង់ចាំក្រុមគ្រួសារ ឬសាច់ញាតិមកទទួលយកនៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖