ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ៤នាក់និងថ្នាំញៀនជិត៤គីឡូ

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃទី៦សីហានេះសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបង្ហាញមុខជនសង្ស័យ៤នាក់  និងគ្រឿងញៀនជិត៤ គីឡូក្រាម ដែលបង្ក្រាបបាននៅរាជធានីភ្នំពេញក្រោយពេលបញ្ចប់នីតិវិធី។

 សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១១) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា.លោកវរ:សេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ.លោក សេង ឃុនណាង នាយការិយាល័យ.មានការចូលពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងសម្របសម្រួល ដោយលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស៊ើបអង្កេត ស្រាវជ្រាវបង្រ្កាបករណីខាងនេះ នៅចំណុចភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ៤នាក់:

    ១-ឈ្មោះ សាក់ សិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ។

    ២-ឈ្មោះ ឡុង ដាណេ ភេទប្រុស  ជនជាតិ ខ្មែរ។

    ៣-ឈ្មោះ កែវ ណារ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ។

    ៤-ឈ្មោះ ឡេង វណ្ណា  ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ។

និងចាប់យកវត្ថុតាងរួមមាន:

    -មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ០៣គីឡូ និង ៤៤៧.៧៩ក្រាម។

   ករណីនេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី ៕

ដោយ៖ ស សម


ចែករំលែក៖