កីឡាករវាយតឺន្នីស Roger Federer បានដកខ្លួនចេញពីព្រឹត្តិការណ៍ Toronto និងCincinnati Masters នៅខែនេះដោយសាររបួសជង្គង់ដែលធ្វើឱ្យការចូលរួមកម្មវិធី US Open របស់គាត់មានការសង្ស័យអាចនឹងខកខានដែរ។
កីឡាករវ័យ៣៩ឆ្នាំរូបនេះបានខកខានការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូដោយសារតែរបួសជង្គង់របស់គាត់ បន្ទាប់ពីត្រូវធ្លាក់ចេញពីការប្រកួតដណ្តើមពានរង្វាន់ Wimbledon វគ្គ១/៤ផ្តាច់ព្រ័ត្រនៅអង់គ្លេស។
Federer ដែលជាជើងឯក Grand Slam ២០ដងបានវះកាត់ជង្គង់២ដងរួចមកហើយកាលពីឆ្នាំមុន។ កម្មវិធី Toronto Masters ចាប់ផ្តើមនៅថ្ងៃទី៩ ខែសីហា ខណៈដែលកម្មវិធី Cincinnati គឺមួយសប្តាហ៍ក្រោយមកហើយកម្មវិធី US Open ចាប់ផ្តើមនៅថ្ងៃទី៣០ ខែសីហានៅទីក្រុងញូវយ៉ក។
Federer ដែលមានវ័យ៣៩ឆ្នាំ ជាប់ចំណាត់ថ្នាក់ទី៩នៅលើពិភពលោកបានលេងបានតែ១៣ប្រកួតប៉ុណ្ណោះនៅឆ្នាំ២០២១ បន្ទាប់ពីការប្រកួតបានតែ៦ប្រកួតប៉ុណ្ណោះក្នុងរដូវកាល២០២០ដោយសារមានជំងឺរាតត្បាតកូវីដ–១៩។
កីឡាករស្វីសរូបនេះបានឈ្នះពានរង្វាន់ US Opens ៥ដង ដែលឈ្នះចុងក្រោយរបស់គាត់ក្នុងឆ្នាំ២០០៨ ហើយការប្រកួតសំខាន់ចុងក្រោយរបស់គាត់គឺព្រឹត្តិការណ៍ Australian Open ឆ្នាំ២០១៨ ។
ចាប់តាំងពីពេលនោះមកកីឡាករ Novak Djokovic បានវ៉ាដាច់ដោយបានឈ្នះចំនួន៨ដង ហើយកីឡាករ Rafael Nadal បានឈ្នះ៤ដង ។ គូប្រជែងដ៏អស្ចារ្យទាំង៣រូប ឥឡូវនេះឈរនៅលើកម្រិត Grand Slams ចំនួន២០ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)