ព័ត៌មានទាន់ហេតុការណ៍៖

ហាងកាហ្វេ យូរូ (EURO COFFEE) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៩២ ផ្លូវ៤៥៤ សង្កាត់ទួលទំពូង១ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅអង្គុយហូបកាហ្វេ នៅទីតាំងខាងលើនេះ !

ចែករំលែក៖

ភ្នំពេញ៖នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាងកាហ្វេ យូរូ (EURO COFFEE) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៩២ ផ្លូវ៤៥៤ សង្កាត់ទួលទំពូង១ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅអង្គុយហូបកាហ្វេ នៅទីតាំងខាងលើនេះ !

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ហាងកាហ្វេ យូរូ (EURO COFFEE) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៩២ ផ្លូវ៤៥៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៩៖០០នាទី ព្រឹក ដល់ ០៥៖១៥នាទី ល្ងាច។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅអង្គុយហូបកាហ្វេ នៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕

ដោយ៖ សិលា


ចែករំលែក៖