ភ្នំពេញ៖ អំណោយជាថ្នាំពេទ្យ និងឧបករណ៍ចាំបាច់មួយចំនួនផ្សេងទៀត ត្រូវបានស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាទីក្រុង/ខេត្តសម្ព័ន្ធមេត្រីចិនចំនួន០៨ ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកគាំទ្រ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ-១៩ ខណៈជំងឺនេះ បានរីករាលដាលចូលក្នុងសហគមន៍ ពិសេសវីរុសបំម្លែងថ្មីប្រភេទដែលតា(DELTA)។
ពិធីប្រគល់និងទទួលខាងលើនេះបានធ្វើ ឡើងនារសៀលថ្ងៃទី១១ សីហា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅសាលារាជធានីភ្នំពេញ។
អំណោយជាថ្នាំពេទ្យបុរាណចិន និងឧបករណ៍ការពារកូវិដ.១៩ ចាំបាច់ផ្សេងៗ ដែលស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាទីក្រុង/ខេត្តសម្ព័ន្ធមេត្រីចិនទាំង០៨ ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នេះរួម មាន៖ ១.ទីក្រុងក្វាងចូវ ថ្នាំបុរាណចិន ១០,000 ប្រអប់។ ២.ទីក្រុងប៉េកាំង ថ្នាំបុរាណចិន ១០, 000 ប្រអប់ ។ ទី ៣.ខេត្ត ហ៊្វជៀន ថ្នាំបុរាណចិន៣០,000 ប្រអប់។ ទី៤.ទីក្រុងគុន មិញ ថ្នាំបុរាណចិន ៥៤00 ប្រអប់ និងម៉ាស៊ីនផលិតអុកស៊ីសែន ១០គ្រឿង (អំណោយជំហានទី១)។ ទី ៥. ទីក្រុង សៀងហៃ ថ្នាំបុរាណចិន ២៤00 ប្រអប់ ( អំណោយជំហានទី២) ។ទី ៦. ទីក្រុងហឺហ្វេ ថ្នាំបុរាណចិន ២០,០០០ ប្រអប់ ។ទី ៧.ទីក្រុងវ៉ូហាន ថ្នាំបុរាណចិន៩,២០០ ប្រអប់។ ទី៨.ទី ក្រុងណាននីង ថ្នាំបុរាណចិន ៨០០០ ប្រអប់និងម៉ាស៊ីនផលិតអុកស៊ីសែនចំនួន ០៣ គ្រឿង សរុបថ្នាំបុរាណចិន៩៥០០០ ប្រអប់ ម៉ាស៊ីនផលិតអុកស៊ីសែនចំនួន ១៣ គ្រឿង ។
លោក ឃួង ស្រេង. អភិបាលរាជធានីភ្នំពេញនៅក្នុងឱកាសនោះបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាជនចិននិងថ្នាក់ដឹកនាំចិនដែលតែងតែជួយប្រទេសកម្ពុជាកន្លងមក។ ជាក់ស្តែងនៅក្នុងពេលនេះ ស្ថានទូត សាធារណរដ្ឋប្រជាមានិតចិន និងបណ្តាទីក្រុង/ខេត្តសម្ព័ន្ធមេត្រីចិនចំនួន០៨ ដែលមានទីក្រុងក្វាងចូវ, ទីក្រុងប៉េកាំង, ខេត្តហ៊្វូជៀន, ទីក្រុងគុនមីញ, ទីក្រុងហឺហ្វេ, ទីក្រុងសៀងហៃ ទីក្រុងវូហាន និងទីក្រុងណាន នីងបានប្រគល់នូវអំណោយជាថ្នាំពេទ្យបុរាណចិន និងឧបករណ៍ចាំបាច់ផ្សេងៗ ជាច្រើនបន្ថែមទៀតជូនមករដ្ឋបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបន្តថា ៖ការបរិច្ចាកនូវ ឱសថ និងឧបករណ៍ចាំបាច់ផ្សេងៗ ជាច្រើនបន្ថែមទៀតជូនមករដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះពិតជាទាន់ពេលវេលាមិនត្រឹមតែបង្ហា ញពីមិត្តភាព ដែលមិនអាចបំបែកបាន រវាងប្រ ទេសនិងប្រជាជនយើងទាំងពីរប៉ុណ្ណោះទេ ថែមទាំង គាំទ្រដល់យន្តការ
ដែលមានស្រាប់ក្នុងការការពារនិងលើកកម្ពស់សុខុមាលភាពក៏ដូចជាសុខភាពរបស់ប្រជាជនយើង ក្នុងការកសាងសហគមន៍សុខភាពនិងវិបុលភាពរួម៕
ដោយ ៖ សំរិត