ព័ត៌មានទាន់ហេតុការណ៍៖

សម្រេច បិទជាបណ្ដោះអាសន្នការធ្វើដំណើរចេញចូល ក្នុងភូមិសាស្រ្ត ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង រយៈពេល ២សប្តាហ៍ , តំបន់កំពុងមានការឆ្លងរាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តកោះកុង៖ សម្រេច បិទជាបណ្ដោះអាសន្នការធ្វើដំណើរចេញចូល ក្នុងភូមិសាស្រ្ត ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង រយៈពេល ២សប្តាហ៍ ដែលជាតំបន់កំពុងមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ: ២០២១”។
ត្រូវបានបិទជាបណ្ដោះអាសន្នក្នុងការធ្វើដំណើរចេញ-ចូលក្នុងភូមិសាស្ត្រ ភូមិចាំយាម ឃុំប៉ាក់ ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលជាតំបន់កំពុងមានការឆ្លងរាលដាលជំងឺកូវីដ-១៩ និងមេរោគ កូវីដ-១៩ បំប្លែងថ្មី(Delta) ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១“ រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង ១២ : ០០ នាទីថ្ងៃត្រង់ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ដើម្បី ស្រាវជ្រាវបុគ្គលដែលមានការសង្ស័យមានផ្ទុកជំងឺកូវីដ១៩ និងមេរោគកូវីដ-១៩ បំប្លែងថ្មី(Delta) និងការ យកសំណាកទូទាំង ភូមិចាំយាម ឃុំប៉ាក់ខ្លង។
គោលបំណងក្នុងការបិទការចេញ-ចូលជាបណ្ដោះអាសន្ននេះ គឺដើម្បីធានាដល់ប្រសិទ្ធភាពនៃ ការគ្រប់គ្រងការឆ្លងរាល់ដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រភូមិខាងលើ និងដើម្បីទប់ស្កាត់ជំងឺនេះកុំ ឱ្យមានការឆ្លងរីករាលដាលបន្តទៅតំបន់ផ្សេងៗទៀត ។
ក្នុងអំឡុងពេលនៃផ្អាកជាបណ្ដោះអាសន្ន ក្នុងការធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រ ដូចដែលមានចែង ខាងលើ រដ្ឋបាលឃុំប៉ាក់ខ្លង និងក្រុមការងារឆ្លើយតបបន្ទាន់ជំងឺឆ្លង នៃមណ្ឌលសុខភាពនាងកុក និងមណ្ឌលសុខភាពប៉ាក់ខ្លង ត្រូវសហការគ្នាដើម្បីអនុវត្តភារកិច្ចដូចខាងក្រោម៖
ហ៊ុមព័ទ្ធទីតាំងដែលមានអ្នកវិជ្ជមានកូវីដ-១៩ និងមេរោគកូវីដ-១៩បំប្លែងថ្មី(Delta)ស្នាក់
នៅ និងផ្អាកការធ្វើដំណើរ ចេញ-ចូល ជាបណ្តោះអាសន្នក្នុងទីតាំងដែលបានហ៊ុមព័ទ្ធ ផ្សព្វផ្សាយស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ដើម្បីយកសំណាកមកវិភាគ រកមេរោគកូវីដ-១៩ និងមេរោគកូវីដ-១៩បម្លែងថ្មី (Delta) និងធ្វើចត្តាឡីស័កអ្នកដែល ពាក់ព័ន្ធទាំងអស់ ពង្រឹងការត្រួតពិនិត្យច្រកចេញ-ចូលនានា ក្នុងភូមិសាស្ត្រភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ឱ្យបានហ្មត់ចត់ និងតឹងរឹងបំផុត។
ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចាំយាមទាំងអស់ សូមអញ្ជើញមកយកសំណាកទាំង អស់គ្នាជាមួយក្រុមការងាររបស់រដ្ឋបាលស្រុក និងក្រុមការងារឆ្លើយតបបន្ទាន់ជំងឺឆ្លង នៃមណ្ឌលសុខភាព ទាំង២ នៅទីតាំងទី១ ផ្លូវជាតិលេខ៤៨ មុខវត្តចាំយាម ទី២ ផ្លូវចូលភូមិថ្មី ចំណុចដីឡូតិ៍ សៀ ឃាង និងទី ៣ ផ្លូវបំបែកចូលផ្នែកសឹករងមណ្ឌលសីមា ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ដើម្បីយកសំណាកវិភាគរក មេរោគកូវីដ-១៩ និងមេរោគកូវីដ-១៩បំប្លែងថ្មី(Delta) ជាបន្ទាន់ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ដល់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖