សាធារណរដ្ឋកូរ៉េខាងត្បូង: នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១២ ខែសីហា ឆ្នាំ២០២១នេះ បើយោងតាមការបញ្ជាក់ឱ្យដឹងពីស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង ហើយត្រូវបានចុះផ្សាយដោយគេហទំព័រ( ខ្មែរនៅកូរ៉េ News )បញ្ជាក់ឲ្យដឹងថា, មានករណីឆ្លងថ្មី ១៩៨៧ករណី នៅថ្ងៃនេះ ។
ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូងបានបញ្ជាក់យ៉ាងលម្អិតថា ,
១- ករណីឆ្លងថ្មី= ១៩៨៧ករណី
២- ករណីឆ្លងក្នុងស្រុក= ១៩៤៧ករណី
៣- ករណីឆ្លងនាំចូលពីក្រៅ= ៤០ករណី
៤- ករណីកូវីដសរុប= ២១៨,១៩២ករណី
៥- ករណីបាត់បង់ជីវិត= ២,១៣៨ករណី
៦- ចំនួនអ្នកបានទទួលវ៉ាក់សាំងកូវីដ= ២១.៨១លាននាក់។
សូមជម្រាបជូនថា, កម្ពុជា ឈរលំដាប់លេខ១ លើពិភពលោក ដែលចាក់វ៉ាក់សាំងឱ្យពលរដ្ឋច្រើនជាងគេក្នុងសប្តាហ៍មុន ។
ដោយឡែកបើយោងតាមក្រសួងសុខាភិបាលបានបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ មាន ៨១,១៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ២០,៥២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕
ដោយ៖ សិលា