ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្រសួងការពារជាតិ និង នាយ ឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិនាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះ បានអញ្ជើញចុះត្រួតពិនិត្យកន្លែងធ្វើប័ណ្ណចាក់វ៉ាក់សាំងជូនកងទ័ពនិងក្រុមគ្រូសារនៅកងពលតូចលេខ៧០ ខណៈការផលិតរហូតដល់បច្ចុប្បន្នបានជាង១លានហើយ។
បន្ទាប់មកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង ក៏បានចុះត្រួតពិនិត្យការផលិតប័ណ្ណចាក់វ៉ាក់សាំងជូនយោធិន គ្រួសារយោធិន និងប្រជាពលរដ្ឋ នៅ០២ទីតាំងមួយទៀតគឺនៅវិទ្យាស្ថានសុខាភិបាលដែលមាន កម្លាំងផលិតរួម ចំនួន១០៩នាក់ ក្នុងនោះ :
– អ្នកដឹកនាំ ០៣នាក់
– កម្លាំងបោះពុម្ព ៧០នាក់
– កម្លាំងរៀបចំបញ្ជីឈ្មោះ ២១នាក់
– កម្លាំងរៀបចំប័ណ្ណ ១៥នាក់
និងឧបករណ៍ សម្ភារ:មាន
– Printer ១០០ គ្រឿង
– ម៉ាសុីនកាត់ ពុះ អ៊ុត ៣៣គ្រឿង
– កុំព្យូទ័រ ២០ គ្រឿង
ជាលទ្ធផលផលិតបានចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១បានចំនួន ២០៤,៩០០ប័ណ្ណផងដែរ ៕
ដោយ៖ សូរិយា