ព័ត៌មានទាន់ហេតុការណ៍៖

PSG មិនបានសម្រេចចិត្តអំពីការបង្ហាញខ្លួនលើកដំបូងរបស់ Messi នៅថ្ងៃសុក្រនេះទេ

ចែករំលែក៖

ក្រុម Paris St-Germain មិនទាន់សម្រេចចិត្តថា តើខ្សែប្រយុទ្ធ Lionel Messi នឹងបង្ហាញខ្លួនលើកដំបូងនៅក្នុងការប្រកួតលីគកំពូលបារាំង Ligue1 ថ្ងៃសុក្រជាមួយក្រុមម្ចាស់ផ្ទះ Brest ទេ។

ម្ចាស់ពានរង្វាន់ Ballon d’Or ៦សម័យវ័យ៣៤ឆ្នាំរូបនេះបានចូលរួមជាមួយ PSG ក្នុងការផ្ទេរជាមួយនឹងថ្លៃកម្លាំងពលកម្មមហាសាលកាលពីសប្តាហ៍មុនបន្ទាប់ពីចាកចេញពីក្រុម Barcelona ដោយសារបញ្ហាហិរញ្ញវត្ថុរបស់ពួកគេ។

ខ្សែប្រយុទ្ធឆ្នើមរូបនេះមិនទាន់លេងបានមួយប្រកួតទេចាប់តាំងពីឈ្នះពានរង្វាន់ Copa America ជាមួយអាហ្សង់ទីន ប៉ុន្តែគាត់កំពុងហ្វឹកហាត់ពេញលេញជាមួយក្រុម PSG

លោក Mauricio Pochettino គ្រូបង្វឹកក្រុម PSG បាននិយាយថា “យើងមិនទាន់សម្រេចចិត្តជ្រើសរើសក្រុមនៅឡើយទេ។ យើងនឹងវាយតម្លៃថាតើ Messi អាចជាផ្នែកមួយសម្រាប់ប្រកួតថ្ងៃនេះ ឬអត់? អ្វីគ្រប់យ៉ាងគឺវិជ្ជមាន មានបរិយាកាសល្អនៅក្នុងក្រុម ហើយគាត់បានដោះស្រាយយ៉ាងល្អនិងរហ័ស គាត់មានអារម្មណ៍ល្អណាស់” ។

លោក Pochettino បានច្រានចោលពាក្យចចាមអារ៉ាមថា ខ្សែប្រយុទ្ធបារាំង Kylian Mbappe អាចចូលរួមជាមួយ Real Madrid នៅរដូវក្តៅនេះ។ លោកបាននិយាយថា “Mbappe គឺជាកីឡាកររបស់យើង ហើយខ្ញុំចង់ឲ្យ គាត់មកទីនេះនៅរដូវកាលនេះ”។

លោកបន្តថា “គាត់នៅសល់មួយឆ្នាំទៀតនៃកិច្ចសន្យារបស់គាត់ ទោះបីជាគាត់មិនបន្តវាក៏ដោយគាត់នៅតែជាកីឡាកររបស់ PSG ហើយយើងរីករាយជាមួយគាត់ និងអ្វីដែលខ្ញុំអាចយល់បានគាត់ពេញចិត្តនឹងយើង។ គាត់មានភាពស្ងប់ស្ងាត់ និងរៀបចំបានល្អសម្រាប់ការប្រកួតថ្ងៃស្អែក” ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖