ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តសៀមរាបបន្តចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងសៀមរាបចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅយោធភូមិភាគទី៤ !

ចែករំលែក៖

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបន្តចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងសៀមរាបចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅយោធភូមិភាគទី៤ មណ្ឌលសុខភាពគោកចក និងមណ្ឌលសុខភាពជ្រាវ ។ 

រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា, បងប្អូន​ប្រជាពលរដ្ឋដែលពុំទាន់​បានមកចាក់ទាន់ពេលកំណត់ដោយមូលហេតុមួយចំនួនដូចជា ធ្វើដំណើរទៅក្រៅខេត្ត ឬ កំពុងធ្វើ​ចត្តាឡីស័ក  ​ឬមានបញ្ហា​សុខភាព​មួយរយៈពេលខ្លីអំឡុងពេល​យុទ្ធនាការចាក់វ៉ាក់សាំងជាដើម។ 

ដូនេះសូមបងប្អូនរួសរាន់ទៅចាក់វ៉ាក់សាំងនៅយោធភូមិភាគទី៤ មណ្ឌលសុខភាពគោកចក និងមណ្ឌលសុខភាពជ្រាវ ចាប់ពីថ្ងៃ​ទី២១ ខែសីហា​ ឆ្នាំ២០២១ ពេលព្រឹកចាប់ពីម៉ោង ០៧:៣០ ដល់ម៉ោង​១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ១៣:០០ ដល់ម៉ោង ១៦:០០នាទី និងត្រូវទំនាក់ទំនងយកប័ណ្ណចាក់វ៉ាក់សាំងនៅមណ្ឌលចាក់វ៉ាក់សាំងផ្ទាល់៕

ដោយ ៖ សិលា


ចែករំលែក៖