ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញករណីវិជ្ជមានមេរោគ កូវីដ-១៩ ប្រភេទ Delta នៅការដ្ឋានសាងសង់ បុរី ប្រាយ ឡាញ រៀលអ៊ីស្ទេត ឯ.ក (BOREY BRIGHT LINE REALESTATE CO.,LTD) !

ចែករំលែក៖

ភ្នំពេញ៖ រកឃើញករណីវិជ្ជមានមេរោគ កូវីដ-១៩ ប្រភេទ Delta នៅការដ្ឋានសាងសង់ បុរី ប្រាយ ឡាញ រៀលអ៊ីស្ទេត ឯ.ក (BOREY BRIGHT LINE REALESTATE CO.,LTD) ដែលមានទីតាំងនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រលប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបន្តថា, ក្រុមគ្រូពេទ្យបានចុះទៅយកសំណាក នៅថ្ងៃទី២០ សីហា ២០២១ វេលាម៉ោង ១០:៣០ នាទី ។ 

ទីតាំងខាងលើត្រូវបានបិទ រយៈពេល ២១ថ្ងៃ ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដល់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបាន ទៅទីតាំងខាងលើ សូមមេត្តា តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ដើម្បីសុវត្ថិភាព។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!! 

ដោយ ៖ សិលា


ចែករំលែក៖