ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការ​គ្រប់គ្រង​ផ្សារ​អូឡាំពិក មិន​អនុញ្ញាត​ឱ្យ​បងប្អូន​ប្រកប​អាជីវកម្ម​ទេ បើមិនរួសរាន់​អញ្ជើញ​ទៅ​យក​សំណាក​ !

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ គណៈកម្មការ​គ្រប់គ្រង​ផ្សារ​អូឡាំពិក​ បានបញ្ជាក់លើ page ផ្លូវការរបស់ខ្លួនថា, សូម​ជូន​ដំណឹង​ដល់​បងប្អូន​អាជីវករ​នៅ​អគារ​D2ដែល​បានពាក់​ព័ន្ធ​ផ្ទាល់​ឬ​ប្រយោល​ជាមួយ​បុគ្គលិក​របស់​បងប្អូន​អាជីវករ​តូបលេខ:​១៧៤+១៧៨​ អអគារD2​ សូម​បងប្អូន​រួសរាន់​អញ្ជើញ​ទៅ​យក​សំណាក​ រួម​ទាំង​បង​ប្អូន​កម្មករលីសែង​​ កង់​បី​ ម៉ូតូ​ឌុប​និង​បងប្អូន​អាជីវករ​នៅ​សង្ខាង​មាត់​ច្រកចេញ​ចូល​ផ្សារ​ទី៤។
​ គណៈកម្មការ​គ្រប់គ្រង​ផ្សារ​អូឡាំពិក​បញ្ជាក់​ថា ៖ ប្រសិន​បងប្អូន​មិនទៅ​យក​សំណាក​ទេ​ គណៈកម្មការ​គ្រប់គ្រង​ផ្សារ​មិន​អនុញ្ញាត​ឱ្យ​បងប្អូន​ប្រកប​អាជីវកម្ម​ទេ។
សូមជម្រាបជូនថា, ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសជូនព័ត៌មានដោយបញ្ជាក់ថា, ថ្ងៃ​នេះ​កម្ពុជា​​!​ រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៤២៨នាក់ និង​​អ្នក​ជាសះស្បើយ​ ៥៧២នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១៤នាក់​។ ដោយឡែកចំពោះ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១​ មាន​ ៨៨,០១%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៥៩,០១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

ដោយ៖ សិលា


ចែករំលែក៖