ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក បានបញ្ជាក់លើ page ផ្លូវការរបស់ខ្លួនថា, សូមជូនដំណឹងដល់បងប្អូនអាជីវករនៅអគារD2ដែលបានពាក់ព័ន្ធផ្ទាល់ឬប្រយោលជាមួយបុគ្គលិករបស់បងប្អូនអាជីវករតូបលេខ:១៧៤+១៧៨ អអគារD2 សូមបងប្អូនរួសរាន់អញ្ជើញទៅយកសំណាក រួមទាំងបងប្អូនកម្មករលីសែង កង់បី ម៉ូតូឌុបនិងបងប្អូនអាជីវករនៅសង្ខាងមាត់ច្រកចេញចូលផ្សារទី៤។
គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិកបញ្ជាក់ថា ៖ ប្រសិនបងប្អូនមិនទៅយកសំណាកទេ គណៈកម្មការគ្រប់គ្រងផ្សារមិនអនុញ្ញាតឱ្យបងប្អូនប្រកបអាជីវកម្មទេ។
សូមជម្រាបជូនថា, ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសជូនព័ត៌មានដោយបញ្ជាក់ថា, ថ្ងៃនេះកម្ពុជា! រកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៤២៨នាក់ និងអ្នកជាសះស្បើយ ៥៧២នាក់ ខណៈអ្នកជំងឺកូវីដស្លាប់ ១៤នាក់។ ដោយឡែកចំពោះ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ មាន ៨៨,០១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៥៩,០១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕
ដោយ៖ សិលា