ព័ត៌មានទាន់ហេតុការណ៍៖

សហគមន៍មៀនប៉ៃលិន ចេញញ្ញត្តិគាំទ្រ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម !

ចែករំលែក៖

ភ្នំពេញ៖ សហគមន៍មៀនប៉ៃលិន ចេញញ្ញត្តិគាំទ្រ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  ដោយបញ្ជាក់ខ្លឹមសារថា, យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសហគមន៍កសិកម្មមៀនប៉ៃលិនមានសេចក្តី សោមនស្សរីករាយយ៉ាងក្រៃលែង និងចងចាំមិនភ្លេចចំពោះកាយវិការយកចិត្តទុកដាក់របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចុះពិនិត្យផ្ទាល់ដល់ទីកន្លែងសាងសង់រោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែមៀនប៉ៃលិន ព្រមទាំងបានសំណេះសំណាល និងផ្ដល់ការណែនាំផ្នែក បច្ចេកទេសជូនតាមជាក់ស្តែងដើម្បីធានាបាននូវអនុលោមភាពតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសនាំ ចូល។

ដោយមានការយកចិត្តទុកដាក់ និងលើកទឹកចិត្ត លោករដ្ឋមន្រ្តី សហគមន៍កសិកម្មមៀនប៉ៃលិន បានខិតខំសម្រេចការសាងសង់រោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែមៀនប៉ៃលិនបានបញ្ចប់ជាស្ថាពរដោយមានសមត្ថភាព កែច្នៃនិងវេចខ្ចប់ផ្លែមៀនប៉ៃលិនបានចំនួន៥៤០តោនក្នុងរយៈពេល២៤ម៉ោង។

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសហគមន៍កសិកម្មមៀនប៉ៃលិន តំណាងឱ្យកសិករ ដាំមៀនប៉ៃលិន សូមសំដែងនូវការគាំទ្រយ៉ាងខ្លាំងក្លា លើសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចេញកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ និងសូមច្រានចោលទាំងស្រុង នូវមតិរបស់កសិករ បូរ៉ា ដែលវិទ្យុបារាំងអន្តរជាតិ (RFI) ផ្តល់ឈ្មោះហៅក្រៅឱ្យ ដោយបានលើកឡើងខ្វះការយល់ ដឹងអំពីស្ថានភាពជាក់ស្តែងនៃការសាងសង់រោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែមៀនប៉ៃលិននេះ។

ការចេញផ្សាយកាលពីល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១លើគេហ៍ទំព័ររបស់សារព័ត៌មាន GNtimes ដែលថា “ក្រសួងកសិកម្មរងការរិះគន់ការចេញលិខិតបកស្រាយពីការលើកឡើងរបស់កសិករ បូរ៉ា” នេះក៏ជាការ ផ្សាយដោយគ្មានហេតុផល និងមិនបានសាកសួររកការពិតពីសហគមន៍កសិកម្មមៀនប៉ៃលិន។ ការផ្សព្វផ្សាយនេះ ពិតជាមិនបានឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងរបស់ក្រសួងក្នុងការចរចាបើកទីផ្សារ និងបមើ្រ ដល់ការងារនាំចេញកសិផលនាពេលកន្លងមក ទោះបីជាស្ថិតក្នុងបញ្ហាប្រឈមពីស្ថានភាពបិទខ្ទប់ បណ្តាលមកពី ការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី។

ការចេញញត្តិគាំទ្ររបស់សហគមន៍កសិកម្មមៀនប៉ៃលិននេះ ធ្វើឡើងបន្ទាប់ពីពិនិត្យឃើញនូវសមទ្ធិផល នានាដែលក្រសួងសម្រេចបាននាពេលកន្លងមក ដែលនេះបានបង្ហាញយ៉ាងច្បាស់អំពីក្រុមជនអគតិមួយចំនួន តែង តែកុហក បោកប្រាស់ មួលបង្កាច់ខុសពីការពិតលើក្រសួងនាពេលកន្លងមក។

សហគមន៍កសិកម្មមៀនប៉ៃលិនសូមប្រកាសថា សូមច្រានចោលទាំងស្រុងលើការលើកឡើងរបស់កសិករ បូរ៉ា និងសូមបដិសេធឈ្មោះ បូរ៉ា មិនមែនជាសមាជិកនៃសហគមន៍យើងខ្ញុំទេ និងធ្វើការថ្កោលទោសយ៉ាងដាច់ អហង្ការ ចំពោះទង្វើរបស់ជនអគតិមួយចំនួន ដែលតែងតែបានធ្វើការប្រឌិត និងចោទប្រកាន់មួលបង្កាច់មកដល់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបំរើផលប្រយោជន៍របស់ខ្លួន និងសូមច្រានចោលរាល់ទស្សនៈលើក ឡើងដែលចេញពីប្រភពផ្សេងៗ ដែលផ្ទុយពីគោលការណ៍របស់សហគមន៍ ដែលមិនមានប្រភព ចេញពីក្រុមប្រឹក្សា ភិបាលសហគមន៍៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖