ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ត្រូវចោរឆក់យកកាបូបបានសម្រេចនៅសង្កាត់ទួលសង្កែទី២​ បណ្តាលឲ្យដួលម៉ូតូរងរបួសយ៉ាងដំណំ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកចំការលើធ្វើការឃាត់ខ្លួនព្រោះជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៥០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចចំការស្វាយចន្ទី ក្នុងភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទាំង២នាក់មាន១-ឈ្មោះ សន ម៉េងម៉ាប់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។ ២-ឈ្មោះ ស្រេង សុខផេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្រោយពីឃាត់ខ្លួនជនសង្ស័យហើយសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន៤២កញ្ចប់, ឧបករណ៍សេពថ្នាំញៀនមួយសម្រាប់, ទូរស័ព្ទដៃចំនួន២គ្រឿង និងជញ្ជីងអេឡិចត្រូនិកចំនួន១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងសមត្ថកិច្ចជំនាញបាននាំមកការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖