ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៨៖០០នាទី រដ្ឋបាលខណ្ឌច្បារអំពៅបានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ក្រោមអធិបតីភាព លោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក រស់ សុភក្ត័ អភិបាលរង នៃគណៈអភិបាលខណ្ឌ តំណាងលោក ចេង មុនីរ៉ា អភិបាលខណ្ឌ ដោយមានការអញ្ជើញចូលរួមពីលោក អ៊ាង ស៉ីផាន និងលោក សេង គួនណូ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោកអភិបាលរងខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ នាយក នាយករងរដ្ឋបាលខណ្ឌ មន្រ្តីការិយាល័យចំណុះ-ជំនាញជុំវិញខណ្ឌ និងចៅសង្កាត់ ចៅរងសង្កាត់ទាំង៨ សរុបចំនួន ៤៦នាក់ ។
រួមមាន របៀបវារៈដូចខាងក្រោម ៖
១-ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
២-ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២១
ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌ
៣-ពិភាក្សា និងអនុម័តលើសេចក្តីព្រាងចំណូល ចំណាយថវិកាឆ្នាំ២០២២របស់ រដ្ឋបាលខណ្ឌច្បារអំពៅ។
៤.ពិនិត្យនិងអនុម័ត លើសេចក្តីព្រាងសេចក្តីសម្រេចការកែសម្រួលនិង បំពេញបន្ថែមគម្រោង
នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលខណ្ឌ ២០២១-២០២៣។
៥-ពិភាក្សា និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្រ្តី បុគ្គលិក នៃរដ្ឋបាលខណ្ឌ ប្រចាំខែសីហា ឆ្នាំ២០២១
៦-បញ្ហាផ្សេងៗ ៕
ដោយ៖ ស សម