ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡង់គ្រីស័របើកលឿនជ្រុលចង្កូតទៅបុកចូលផ្ទះពលរដ្ឋ ហើយសង២.៧៥០ដុល្លារដេីម្បីបញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តឡង់គ្រីស័រស៊េរីទំនើបក្នុងល្បឿនលឿនពេកបួងចង្កូតបត់ជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។ 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើងកែងនឹងមហាវិថីសហព័ន្ធរុស្សុី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តឡង់គ្រីស័រស៊េរីទំនើបពណ៌ខ្មៅ​ បើកតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានបួងចង្កូតបត់ស្តាំតែមិនផុតក៏ជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែកឯរថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខផងដែរ។ 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានចុះមកដល់ រួចធ្វេីការសម្របសម្រួលដោយភាគីខាងរថយន្តបង្កព្រមសងជាសំណងថ្លៃជួសជុលផ្ទះចំនួន២.៧៥០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖