ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងផ្សារឌុយមិច ស្ថិតនៅ ខណ្ឌ៧មករា ដែលពាក់ព័ន្ធករណីDelta ! ក្រុមគ្រូពេទ្យបានបញ្ចប់ការយកសំណាក !

ចែករំលែក៖

 

ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៧ សីហា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ទីតាំងផ្សារឌុយមិច ស្ថិតនៅ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលពាក់ព័ន្ធករណីDelta ក្រុមគ្រូពេទ្យបានបញ្ចប់ការយកសំណាក។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បន្តថា, លទ្ធផលតេស្តរហ័សលើកទី៣ របស់ប្រជាពលរដ្ឋ ១១៩នាក់ គឺអវិជ្ជមានទាំងអស់!!!

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ចំពោះប្រជាពលរដ្ឋដែលខកខានមិនទាន់បានយកសំណាក សូមកុំភ្លេចទៅយកសំណាកនៅទីតាំងដែលជិតកន្លែងដែលបងប្អូនរស់នៅបំផុត!។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាពសូមបន្តតាមដានសុខភាព ចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!! 

ដោយ ៖ សិលា


ចែករំលែក៖