ព័ត៌មានទាន់ហេតុការណ៍៖

តណ្ហាពុះកញ្ជ្រោល បើកមុងប៉ុនប៉ងរំលោភសេពសន្ថវ:លើនារីម្នាក់ តែមិនបានសម្រេច

ចែករំលែក៖

ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលស្រុក មោងឫស្សីនៅព្រឹកថ្ងៃទី១ខែកញ្ញា បានបញ្ជូនបុរសម្នាក់ទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ក្នុងករណីប៉ុនប៉ងរំលោភសេពសន្ថវៈលេីស្រី្តជាជនរងគ្រោះម្នាក់តែមិនបានសម្រេច។

សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី​ បានឲ្យដឹងថា ការឃាត់​ខ្លួនបុរសនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះដោយរៀបរាប់ថា នៅយប់ថ្ងៃទី៣០ ខែ​ សីហា​ ឆ្នាំ​២០២១វេលា​ម៉ោង២៣និង៣០នាទី នៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង​ ជនសង្ស័យ ឈ្មោះខុម សុឃឿន ភេទប្រុស អាយុ៣០ឆ្នាំ រស់​នៅឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំ​ដំបង​ បានធ្វើសកម្មភាពចូលទៅក្នុងមុង​ប៉ុនប៉ង​រំលោភសេពសន្ថវៈលេីនាងជាជនរងគ្រោះឈ្មោះស.អ​ ភេទស្រី អាយុ២៦ឆ្នាំ ទីលំនៅកន្លែង​កើតហេតុខាងលេី​។ ប៉ុន្តែពេលនោះត្រូវបានជនរងគ្រោះរើបម្រាស់ស្រែកឆោឡោឡេីងទើបជន​សង្ស័យមិនអាចប្រព្រឹត្តសកម្មភាពបានសម្រេចរួចរត់​គេចខ្លួនពីទីនោះតែម្ដង។

ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយហេតុការណ៍នេះកើតភ្លាមជនរងគ្រោះបានរាយការណ៍ដល់សមត្ថកិច្ចនគរបាលស្រុកហើយលោកវរសេនីយ៍ឯក​ ស​ គឹមឡុង​ ជាអធិការ​នគរបាលស្រុក​មោងឬស្សី​ បានដឹកនាំធ្វេីការ​ស្រាវ​ ជ្រាវរហូតនាំខ្លួនជនសង្ស័យខាងលេី នៅ​ថ្ងៃទី៣១​ខែ​សីហា​ឆ្នាំ​ ២០២១ វេលាម៉ោងព្រឹកនៅចំណុចមូលដ្ឋានកេីតហេតុរួចក៏បានបញ្ជូ​ន​មកអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីជនសង្ស័យសារភាពថា ខ្លួនគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ប្រាកដមែន៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖