គ្រោះថ្នាក់ធ្លាក់យន្តហោះធុនតូចមួយគ្រឿង នៅយប់ថ្ងៃទី ២ខែកញ្ញា(ពេលវេលាអាមេរិក)នៅក្នុងរដ្ឋ Connecticut បណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់និង ២នាក់រងរបួស។
តាមប្រភពព័ត៌មាន យន្តហោះបានធ្លាក់បុកអគារក្រុមហ៊ុនរបស់អីតប្រធានាធិបតីដូណាល់ត្រាំ ។ ក្នុងពេលហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅលើអគារមានមនុស្សប្រមាណ១០០នាក់កំពុងធ្វើការ ។ រូបភាពដែលបានបង្ហោះលើបណ្តាញសង្គមបានឲ្យដឹងថា យន្តហោះបានឆាបឆេះនៅខាងក្រៅអគារនៅតំបន់ Farmington ។ អ្នកស្លាប់ដោយគ្រោះថ្នាក់នោះគឺមានអាកាសយានិក២នាក់ និងអ្នកដំណើរ២នាក់។
យន្តហោះជួបគ្រោះថ្នាក់ខាងលើជាប្រភេទ Cessna Citation 560X ហោះហើរចេញពីអាកាសយានដ្ឋានៅតំបន់ Plainville រដ្ឋ Illinois មុនពេលជួបគ្រោះថ្នាក់ ។ នាយកដ្ឋានអាកាសចរណ៍ស៊ីវិលអាមេរិក កំពុងតែបើកការស្រាវជ្រាវពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់កើតឡើង ។ តាមការសន្និដ្ឋានមូលេហតុគ្រោះថ្នាក់បណ្តាលមកពីបញ្ហាបច្ចេកទេស៕
ដោយ៖ ធីរីណា(រូបថត៖ NY Daily)