ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធMohamed Salah ទាមទារថ្លៃឈ្នួល៥០ម៉ឺនផោនក្នុងអាទិត្យសម្រាប់កុងត្រាថ្មី

ចែករំលែក៖

កីឡាករ Mohamed Salah ខ្សែប្រយុទ្ធរបស់ក្លិបហង្សក្រហម Liverpool បានទាមទារថ្លៃឈ្នួល៥០ម៉ឺនផោនក្នុងអាទិត្យសម្រាប់កុងត្រាថ្មី។ នេះបើតាមការចុះផ្សាយរបស់សារពត័មាន Daily Mirror

ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំសញ្ជាតិអេហ្ស៊ីបរូបនេះនៅសល់កុងត្រារយៈពេល២ឆ្នាំជាមួយនឹងក្រុមហង្សក្រហម ហើយពេលនេះលោកគ្រូបង្វឹក Jurgen Klopp ក៏ព្យាយាមចង Salah ឲ្យនៅបន្តទៀតខណៈដែលមានការចាប់អារម្មណ៍ខ្លាំងពីក្លិប Real Madrid និងParis Saint-Germain

កីឡាករសំខាន់ៗបីរូប Van Dijk, Trent Alexander-Arnold និង Jordan Hendersonបានសម្រេចចិត្តចុះកិច្ចសន្យារយៈពេលវែងលេងឲ្យក្រុម Liverpoolបន្តទៀត។

លោក  Jurgen Klopp បានថ្លែងថា “Mohamed Salahពិតជាកីឡាករល្អនៅពេលបច្ចុប្បន្ន ដោយបានបង្ហាញពីការខិតខំតាំងពីចាប់ផ្តើមមកកាន់ទីនេះ។ ទាក់ទងទៅនឹងកុងត្រាថ្មីវិញ ពួកយើងកំពុងតែពិភាក្សាគ្នាហើយបើមានលទ្ធផលយ៉ាងណានោះពួកយើងនឹងប្រាប់អ្នកទាំងអស់គ្នាវិញ។”

Mohamed Salah ទទួលបានប្រាក់ឈ្នួលលើសគេទៅហើយនៅក្នុងក្រុម Liverpool ហើយប្រសិនបើរូបគេទទួលបានកុងត្រាថ្មីជាមួយនឹងប្រាក់ឈ្នួល៥០ម៉ឺនផោនក្នុងអាទិត្យមែននោះ Salah នឹងក្លាយទៅកីឡាករទទួលបានប្រាក់ឈ្នួលខ្ពស់ជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តក្លិបហង្សក្រហម ខណៈដែលខ្សែការពារ Van Dijk ទទួលបានតែ២២ម៉ឺនផោនក្នុងមួយអាទិត្យប៉ុណ្ណោះសម្រាប់កិច្ចសន្យាថ្មីរបស់គាត់។

ដោយ៖ ភារៈ(ប្រភព ៖ dailymail)


ចែករំលែក៖