ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តបន្ទាយមានជ័យរិៈគន់ចំៗ ទៅលើប្រធានមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ពុករលួយ និងគ្មានភាពទទួលខុសត្រូវ ! ចរិកគ្មានសីលធម៌

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រធានមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មិនមែនត្រឹមតែលើកទី១ទេ ដែលគាត់គ្មានចរិកជាអ្នកដឹកនាំ ប្រកបដោយការទទួលត្រូវ គឺកើតមានញឹកញាប់ រហូតដល់ប្រជាពលរដ្ឋរអ៊ូរទាំ ។

នេះជាការលើកឡើងរបស់ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅលើហ្វេសប៊ុកផ្លូវការរបស់លោក ។ 

 សូមបញ្ជាក់ថា,  ​អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានរិៈគន់ចំៗទៅលើប្រធានមន្ទីរពេទ្យបង្អែកខេត្ត បន្ទាយមានជ័យ មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ដែលមាន លោកច័ន្ទ វុឌ្ឍីណាវុធ ជាប្រធាន ដែលមិនយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ ទោះមានអាការ:ធ្ងន់ក៏ដោយ ក៏បង្ខំបញ្ជាប្រាប់អ្នកជំងឺថាជាគោលការណ៍ត្រូវរកអ្នកឱ្យឈាមជំនួស និងបង់ថ្លៃសេវាមុនទើបធ្វើការវះកាត់ ទោះអ្នកជំងឺធ្ងន់ក៏ដោយ ។ សូមជម្រាបជូនថា, ការរិៈគន់ចំៗទៅលើប្រធានមន្ទីរពេទ្យខេត្តនេះ បានធ្វើឡើងនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោក ខណៈពេលដែលលោកអភិបាលខេត្ត បានចុះសាកសួរសុខទុក្ខ និងបរិច្ចាគឈាមផ្ទាល់ខ្លួនរបស់លោក ដើម្បីជួយសង្រ្គោះលោកវរសេនីយ៍ទោ អិន លីអាន ជាក្រុមការងារអង្គរក្សសម្តេចតេជោ ដែលបានមកបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្តមង្គលបូរី ។

នៅលើគណនីហ្វេសប៊ុក របស់លោក អ៊ុំ រាត្រី បានសរសេរថា៖  ថ្ងៃនេះម៉ោង១០ និង០៥នាទី យប់ថ្ងៃទី០៤ ខែកញ្ញា  ខ្ញុំបានបរិច្ចាគឈាមដើម្បីជួយសង្រ្គោះលោក អិន លីអាន មានឋានន្តរសក្ត័វរសេនីយទោ  ជាក្រុមការងារអង្គរក្សសម្តេចតេជោដែលបានមកបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្តមង្គលបូរី ហើយដែលលោកប្រធានមន្ទីរពេទ្យប្រាប់ថាជាគោលការណ៍ត្រូវរកអ្នកឱ្យឈាមជំនួស និងបង់ថ្លៃសេវាមុនធ្វើការវះកាត់ទោះអ្នកជំងឺធ្ងន់ក៏ដោយ ។ 

លោកសរសេរបន្តថា, តើការគ្រប់គ្រងរបៀបនេះគួរត្រូវសម្រេចយ៉ាងម៉េចចំពោះអ្នកគ្រប់គ្រងដែលមិនគិតពីក្រមសីលធម៌ និងមិនចេះចាត់ចែងការងារហើយមិនមែនលើកទីមួយទេ គឺច្រើនលើកហើយដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំលើការផ្តល់សេវារបស់មន្ទីរពេទ្យដែលលោកច័ន្ទ វុឌ្ឍីណាវុធជាប្រធាន។

ទាក់ទិននឹងករណីខាងលើនេះ មជ្ឈដ្ឋានទូទៅកំពុងចាំមើល ថាតើលោកឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ មានចំណាត់ការយ៉ាងណាដែរទៅលើលោកលោកច័ន្ទ វុឌ្ឍីណាវុធ ដែលជាប្រធានមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ ដែលមានការរិៈគន់ពីលោកអភិបាលខេត្ត រួមទាំងប្រជាពលរដ្ឋផងដែរនោះ។

សូមរំលឹកផងដែរថា, សូម្បីតែអភិបាលខេត្ត ឃើញផ្ទាល់ភ្នែក នឹងជួបប្រទះដោយខ្លួនឯងចំពោះគ្រូពេទ្យដែលគ្មានសីលធម៌ បែបនេះ ហើយក៏បង្ហោះសារជាសាធារណៈជូនដល់ជនរួមជាតិទៅហើយ ? ចុះទំរាំប្រជាពលរដ្ឋក្រីក្រ អ្នកជំងឺដែលគ្មានលទ្ធភាព ក៏ដូចជាអ្នកជំងឺខ្លះ ខ្វះថវិកាមួយចំនួនដើម្បីយកមកបំពេញតម្រូវការប្រធានមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ហើយប្រធានមន្ទីរពេទ្យមិនពិនិត្យព្យាបាលនោះ តើពួកគាត់ឈឺចាប់មានទំហំធំបែបណា ? នេះជាធាតុពិត នៃជ្រុងមួយក្នុងសង្គម ដែលត្រូវតែមានការកែទម្រង់ លើការអនុវត្តវិធានរដ្ឋបាលចំពោះបុគ្គលអសីលធម៌បែបនេះ ។ 

បើអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងពីធាតុពិតជាក់ស្ដែងបែបនេះទៅហើយ តើវាសនា លោកប្រធានមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នឹងទៅជាយ៉ាងណា ទុក ឬដកចេញ !!! 

ដោយ ៖ វណ្ណា


ចែករំលែក៖