ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកភ្នំស្រួច សហការជាមួយការិយាលយ័ជំនាញ ខេត្តកំពង់ស្ពឺ បង្ក្រាបករណីចែកចាយ ប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនបានមនុស្ស ចំនួន៣នាក់ រួមទាំងវត្ថុតាងជាក់ស្តែង !

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដោយមានបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត រៀងរាល់កម្មវិធីប្រជុំផ្សេងៗ តែងតែដាស់តឿនឲ្យមានការបង្ក្រាបរាល់បទល្មើសដែលកំពុងសម្ងំធ្វើសកម្មភាពក្នុងមូលដ្ឋានក្រុង/ស្រុក ។ 

ជាក់ស្តែងព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការ ស្រុកភ្នំស្រួច បានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកភ្នំស្រួច បានសហការជាមួយការិយាល័យជំនាញ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅចំណុចចម្ការស្វាយ ក្នុងភូមិក្រាំងរលួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ក្នុងនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ រួមមាន៖

១- ឈ្មោះ វន វុទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ឃុំ ខាងលើ ។

២- ឈ្មោះ ធឹន ធន់ ភេទប្រុស អាយុ ២៦ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិ ជន្លង់ម្លូ ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

៣- ឈ្មោះ ខឹម ស្រីទូច ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងស្តុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

កម្លាំងបានដកហូតសម្ភារៈរួមមាន៖

១-ម្សៅក្រាមពណ៌សរ ចំនួន ៣៤កញ្ចប់ 

២-ទូរស័ព្ទដៃ  ចំនួន ០៧គ្រឿង

៣- ដាវចំនួន០២

៤-ដែកកេះចំនួន ០២ និងថង់ច្រកថ្នាំមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធីតាមច្បាប់ ៕

ដោយ ៖ សិលា


ចែករំលែក៖