ព័ត៌មានទាន់ហេតុការណ៍៖

សូមបងប្អូនប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ ដែលធ្លាប់បានចាក់វ៉ាក់សាំង Covishield ( Astra Zeneca ) ដូសទី១-២ រួចហើយ សូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៣ ( ដូសជំរុញ ) !

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សូមបងប្អូនប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ ដែលធ្លាប់បានចាក់វ៉ាក់សាំង Covishield ( Astra Zeneca ) ដូសទី១-២ រួចហើយ សូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៣ ( ដូសជំរុញ ) នៅសាលាបឋមសិក្សា-អនុវិទ្យាល័យ តេជោ សែន កម្មករ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ចំនួន ០២ថ្ងៃ គឺថ្ងៃទី៦-៧ ខែកញ្ញា ឆ្នាំ២០២១ ចាប់ពីម៉ោង ៧:៣០នាទីព្រឹក ដល់ម៉ោង ៤រសៀល។ 

រដ្ឋបាលក្រុងព្រះសីហនុ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុ ដែលបានចាក់វ៉ាក់សាំង Covishield (AstraZeneca) ដួសទី១ និងដូសទី២ រួចរាល់ ដែលមានគម្លាតចាប់ពី ៤ខែ ទៅ ៦ខែឡើងបន្ទាប់ពីចាក់វ៉ាក់សាំងដូសមូលដ្ឋានរួច សូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ អាស្ត្រាហ្សេនីកា(ដូសជំរុញ) នៅថ្ងៃទី០៦-០៧ ខែកញ្ញា ឆ្នាំ២០២១ ចាប់ពីម៉ោង ៧:៣០នាទីព្រឹក ដល់ម៉ោង ៤:០០នាទីរសៀល នៅទីតាំងសាលាបឋមសិក្សា-អនុវិទ្យាល័យ គេជោ សែន កម្មករ ស្ថិតនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមជម្រាបបញ្ជាក់ជូន នៅពេលដែលបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាស្ត្រាហ្សេនីកា(ដូសជំរុញ) សូមភ្ជាប់មកជាមួយនូវ៖

ប័ណ្ណ/កាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Covishield (AstraZeneca)

ឯកសារបញ្ជាក់អត្តសញ្ញាណដូចជាៈ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលប្រើប្រាស់ក្នុង ការចុះឈ្មោះកាលពីចាក់វ៉ាក់សាំងដូសទី១ ឬសំបុត្រកំណើត ឬលិខិតឆ្លងដែន។

ដើម្បីរក្សានូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងដើម្បីបង្ការហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ សូមបងប្អូន ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាស្ត្រាហ្សេនីកា (ដូសជំរុញ) សូមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ ការពារ (ពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលយ៉ាងតិច១.៥ ម៉ែត្រ នៅគ្រប់ទីកន្លែងទាំងអស់) និង ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលកុំទៅកន្លែងមនុស្សច្រើន កុំ ប៉ះពាល់គ្នា) របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង វិធានការនានារបស់ក្រសួងសុខាភិបាល ក៏ដូចជាបន្តចូលរួមអនុវត្តតាមយុទ្ធនាការជាតិក្រោមប្រធានបទ “រួមគ្នា ទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩- ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ នៃប្រទេសកម្ពុជា។

រដ្ឋបាលក្រុងព្រះសីហនុ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងអញ្ជើញទៅចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

អាស្ត្រាហ្សេនីកា(ដូសជំរុញ) ឱ្យបានគ្រប់ៗគ្នា និងចូលរួមអនុវត្តតាមខ្លឹមសារខាងលើ ដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖