ព័ត៌មានទាន់ហេតុការណ៍៖

“មហាយក្សទាំង៣” នៅក្រោយជំនួប លទ្ធផលហាក់បង្ហាញសញ្ញាណថា ពួកគេពង្រឹងសមត្ថភាពរៀងៗខ្លួនទៅវិញ

ចែករំលែក៖

ភ្នំពេញ ៖ “មហាយក្សទាំង៣” ៖ យើងរំពឹងថា ជំនួបមហាអំណាចទាំង៣ បានគិតគូដល់ផលប្រយោជន៍រួមរបស់ពិភពលោក ប៉ុន្តែ នៅក្រោយជំនួប លទ្ធផលហាក់បង្ហាញសញ្ញាណថា ពួកគេពង្រឹងសមត្ថភាពរៀងៗខ្លួនទៅវិញ។

១- រុស្ស៊ី ៖ ព្រមានបន្ទាត់ក្រហម NATO និងគ្រោងបំផ្លាញសមត្ថភាពផ្កាយរណប & អវកាស?

២- អាមេរិក ៖ ពិភពលោកងាយមើល តែចិត្តលោក ត្រាំ នៅតែពិបាកព្យាករណ៍ ហើយប្រែប្រួលជាប្រចាំ។ ត្រាំ បន្តប្រកាន់យក នយោបាយផលប្រយោជន៍ American First។ សង្គ្រាមពាណិជ្ជកម្មហាក់ចាប់ផ្តើមជាថ្មី វៃទាំងខ្លា ឆ្មា និង រុយ។

៣- ចិន ៖ ខណៈពិភពលោកស្ទើរលែងគោរពច្បាប់អន្តរជាតិ លោកស៊ី ផ្ញើសារច្បាស់ៗថា “ចិន អាចជាទីបង្អែកការពារសន្តិសុខ”។ នយោបាយ ស-៣ របស់ចិន ក៏ហាក់កំពុងពង្រីកទៅមុខ។ 

** សរុបមកវិញ យក្ស ក៏ចេះប្រើយុទ្ធសាស្ត្រ “សហការផង & តស៊ូផង”ដែរ។ យក្ស មិនសាមគ្គីជាអចិន្ត្រៃយ៍ ហើយជាសារជាតិ យក្សក៏ចេះគិតពីផលប្រយោជន៍ខ្លួនមុនដែរ៕

ប្រភព ៖ លោក ហ៊ុយ វណ្ណៈ


ចែករំលែក៖