ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិ រួចហើយរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដោយសារតែពួកគេប្រទះឃើញម្ដាយរបស់ខ្លួនចងកសម្លាប់ខ្លួននៅខាងក្រោយផ្ទះ សង្ស័យមានវិបត្តិគ្រួសារ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៨នាទីយប់ ថ្ងៃទី ៤ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចខាងក្រោយផ្ទះ ក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
មន្ត្រីនគរបាលក្រុងបានឱ្យដឹងថា ស្ត្រីដែលចងកសម្លាប់ខ្លួនមានឈ្មោះ យឹម នាង អាយុ៥៣ឆ្នាំ មុខរបរអក្នលក់ពងទា រស់នៅក្នុងភូមិសង្កាត់ខាងលើ។
បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីអាជ្ញាធរភូមិមកសមត្ថកិច្ចនគរបាលក្រុងសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះទៅពិនិត្យសាកសពនិងធ្វើតេស្តរកកូវីដ-១៩ ដោយលទ្ធផលអវិជ្ជមាន និងបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយយកកៅអីជ័រជាន់ពីលើនិងមានខ្សែនីឡុងពណ៌ត្រួយចេកចងភ្ជាប់នឹងដើមឈើ គឺមិនមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មអ្វីនោះទេ។
សពស្ត្រីខាងលើក្រោយពីសមត្ថកិច្ចពិនិត្យរួចបានប្រគល់ឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖យឹម សុថាន