ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំកៀរនិងកិនម៉ូតូបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុយ៉ាងអាណោចអាធ័មនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងជិះម៉ូតូឌុបគ្នាត្រូវរថយន្តធុនធំបេីកមកពីក្រោយហេីយកៀរបណ្តាលឱ្យដួលចូលក្រោមរថយន្តកិនកាលពីវេលាម៉ោង៩និង៣០នាទីយប់​ ថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅតាមបណ្តោយជាតិលេខ៤​ មុខសាលាអនុវិទ្យាល័យហ៊ុនសែនជម្ពូវ័ន​ ភូមិជម្ពូវ័ន១​ សង្កាត់ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យ​។

ជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ ងុំ សុខហេង ភេទប្រុសអាយុ២៨ឆ្នាំ ។
ចំណែកសពមានឈ្មោះ រ័ត្ន​ ឧត្តម​ ភេទប្រុសអាយុ២៩ឆ្នាំ​ មុខរបរ​ ជាងជួលជុលម៉ាស៊ីនតាមរោងចក្រ​ ស្នាក់នៅភូមិថ្មគោល​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។
ជនបង្កឈ្មោះ ភឿង វណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើកបរ បច្ចុប្បន្ន នៅភូមិ ថមល្អឃុំថមល្អ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានពីកន្លែងកេីហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញម៉ូតូម៉ាកស្មាស់រីវ៉ូពណ៌ខ្មៅស៊េរីឆ្នាំ២០០៨​ ពាក់ស្លាកលេខភ្នំពេញ1V. 8305​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តធុនធំពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3A-6633 ធ្វេីដំណេីរមកពីក្រោយកៀរបណ្តាលឱ្យម៉ូតូដួលខ្ទៀតមនុស្សចូលក្រោមរថយន្តកិនស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់។

ភ្លាមនោះរថយន្តបានព្យាយាមបេីកគេចខ្លួនរហូតទៅដល់មហាវិថីវិមានឈ្នះឈ្នះត្រូវបានសមត្ថកិច្ចដេញឃាត់បានតែម្តង។
បច្ចុប្បន្ន សពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូនិងរថយន្តរួមទាំងតៃកុងរថយន្តត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយតាមច្បាប់៕

ដោយ៖ សុខា សែនជ័យ


ចែករំលែក៖