ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបង្រ្កាបទីតាំងផ្ទះជួសជុលម៉ូតូ១កន្លែងឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតកាំភ្លើងខ្លី១ដើមនិងថ្នាំញៀន១ចំនួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងសិរីសោភ័ណ១ក្រុមបង្រ្កាបទីតាំងជាងជួសជុលម៉ូតូ១កន្លែងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ដកហូតវត្ថុតាងកាំភ្លើងខ្លីចំនួន១ដើមនិងថ្នាំញៀន១ចំនួននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត ។

លោក កាន់ សៀង បានប្រាប់ឲ្យដឹងថាក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋនិងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យកម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀនក្រុងសិរីសោភ័ណដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯកស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានចុះទៅដល់កន្លែងជួសជុលម៉ូតូ១កន្លែងនៅភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរិសោភ័ណ ។

ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ មាន១ឈ្មោះ ឃុំ រតនៈគឹមហុង ភេទប្រុសអាយុ២៣ឆ្នាំជាម្ចាស់កន្លែងជួសជុលម៉ូតូនិងជាកន្លែងផ្តល់ឲ្យក្រុមក្មេងជក់ថ្នាំញៀននិង២ឈ្មោះតែង ទិត្យចាន់រិទ្ឋឹភេទប្រុស អាយុ ២៣ឆ្នាំជា អ្នកជក់គ្រឿងញៀន អ្នកទាំង២នាក់ នៅភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។

ក្នុងនោះសមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញវត្ថុតាងរួមមាន ១-ម្ស៉ៅក្រាមសថ្លាចំនួន០៤កូនថង់តូច,២-គម្របដបកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន ០៤,៣-ដបកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន ០២,៤-បំពង់ប៊ឺតមួយចំនួន,៥-ដែកកេះចំនួន០៥,៦-បំពង់កែវទែម៉ូម៉ែត្រចំនួន០១,៧-សំបកថង់ថ្មីសម្រាប់ច្រកថ្នាំញៀនមួយចំនួន,៨-ទូរស័ព្ទចំនួន០១គ្រឿង,៩-កាំភ្លើងខ្លីម៉ាករ៉ូឡូចំនួន០១ដើមគ្រាប់ចំនួន១៨គ្រាប់(សំបកគ្រាប់ចំនួន០១),១០-បង់កាំភ្លើងខ្លីK៥៩ចំនួន០១,១១-គ្រាប់កាំភ្លើងខ្លីK៥៩ចំនួន០២គ្រាប់(សំបកគ្រាប់ចំនួន០១) ។

លោកកាន់ សៀង បានបញ្ជាក់បន្ថែមថាឈ្មោះតែង ទិត្យចាន់រិទ្ឋឹ ត្រូវបានព្រះរាជអាជ្ញា អនុញ្ញាតឲ្យអាណាព្យាបាលយកទៅអប់រំកែប្រែនៅមណ្ឌលសុខភាពសហគមន៍ តាមការស្នើសុំនិងធានា របស់អាណាព្យាបាល។ចំណែកឈ្មោះ ឃុំ រតនៈគឹមហុង និងវត្ថុតាងត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការបន្ត៕

ដោយ ៖ វណ្ណា


ចែករំលែក៖