ព័ត៌មានទាន់ហេតុការណ៍៖

ថៃចាក់វ៉ាក់សាំងស៊ីណូវ៉ាក់សម្រាប់ដូសទីមួយ និង AstraZenecaសម្រាប់ដូសទីពីរដើម្បីកាត់បន្ថយពេលវេលា

ចែករំលែក៖

នៅថ្ងៃទី១១ ខែកញ្ញា មន្ត្រីសុខាភិបាលថៃបានឱ្យដឹងថា ប្រទេសនេះបានប្រើប្រាស់វ៉ាក់សំាង ពីរប្រភេទបញ្ចូលគ្នា គឺ Sinovac – AstraZeneca ដោយក្នុងនោះការចាក់ដូសទីមួយគឺប្រើប្រាស់វ៉ាក់សាំង ស៊ីណូវ៉ាក់ ហើយដូសទីពីរគឺវ៉ាក់សាំង AstraZeneca។

លោក Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃ បានឱ្យដឹងថា ការចាក់វ៉ាក់សាំងពីរប្រភេទផ្សេងគ្នាសម្រាប់ដូសទីមួយនិងទីពីរ អាចជួយកាត់បន្ថយពេលវេលានៃការចាក់វ៉ាក់សាំងក៏ដូចជាជួយដល់ប្រទេសនេះបង្កើនល្បឿននៃការចាក់វ៉ាក់សាំង ។

កន្លងមកអ្នកដែលបានចាក់វ៉ាក់សាំង AstraZeneca ដូសទីមួយរួចគឺរង់ចាំដល់ទៅ១២សប្តាហ៍ទើបចាក់ដូសទីពីរ ។ តែការចាក់តាមរូបមន្តថ្មី គឺចាក់ស៊ីណូវ៉ាក់ដូសទីមួយត្រូវចំណាយពេលតែ៤សប្តាហ៍ប៉ុណ្ណោះ គឺចាក់ដូសទីពីរ AstraZeneca បានហើយ មិនចាំបាច់រង់ចាំដល់ ១២សប្តាហ៍ឡើយ។
វេជ្ជបណ្ឌិត Opas Karnkawinpong បញ្ជាក់ថា ការចាក់វ៉ាក់សាំងបែបនេះជួយបង្កើតអង់ទីគ័រការពារបានដូចគ្នា។ លោកបញ្ជាក់ថា ការផ្លាស់ប្តូរនេះគឺសមស្របនឹងស្ថានភាពកូវីដ-១៩នាពេលបច្ចុប្បន្ន ក៏ដូចជាបង្កើនល្បឿននៃការចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មីដែលតា។
បច្ចុប្បន្នថៃមានវ៉ាក់សាំងនៅក្នុងឃ្លាំង ២៤លានដូស ក្នុងនោះមានវ៉ាក់សាំង ស៊ីណូវ៉ាក់ ៦លានដូស AstraZeneca ១០លានដូស និង Pfizer ៨លានដូស ។ ជាមួយគ្នានេះរដ្ឋាភិបាលបានសម្រេចទិញវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន១៣លានដូសទៀតដើម្បីបំពេញតម្រូវការចាក់វ៉ាក់សាំងតាមទម្រង់ថ្មី Sinovac + AstraZeneca៕

ដោយ៖ធីរីណា(រូបថត៖ បាងកកប៉ុស្តិ៍+TTXVN)


ចែករំលែក៖