ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ បានលើកបញ្ហាកសិផលជាមួយ លោក វ៉ាង យី ស្តីការនាំកសិផលកម្ពុជាត្រង់ទៅកាន់ប្រទេសចិន

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងលោកលោកវ៉ាង យីទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនសម្តេចតេជោ បានលើកបញ្ហាកសិផលជាមួយ លោក វ៉ាង យី ស្តីការនាំកសិផលកម្ពុជាត្រង់ទៅកាន់ប្រទេសចិន ដែលក្នុងនោះដូចជាមៀនប៉ៃលិនជាដើម។

ឆ្លើយតបនឹងការលើកឡើងនេះ លោក វ៉ាង យី បានថ្លែងថា ការលំបាករបស់ប្រជាជនកម្ពុជា គឺជាការលំបាករបស់ប្រជាជនចិន។ យើងនឹងពួតដៃគ្នាជាមួយប្រទេសកម្ពុជា ដើម្បីជួយកម្ពុជាឱ្យបានកាន់តែច្រើន។

 លោកអះអាងថា ចិននឹងគាំទ្រវិស័យកសិកម្មនៅកម្ពុជា។ ប្រទេសចិននឹងនាំចូលផលិតផលកសិកម្មពីប្រទេសកម្ពុជាទៅកាន់ទីផ្សារចិនឱ្យបានច្រើន ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់កសិករកម្ពុជា។

សូមជម្រាបថា មកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាចំនួន៦មុខ ត្រូវបានភាគីចិនអនុញ្ញាតឲ្យនាំចេញ ដោយផ្ទាល់គឺ អង្ករ ចំណិតដំឡូងមីក្រៀម ស្វាយចន្ទី ចេក និងផ្លែស្វាយស្រស់៕

ដោយ ៖ ស សម


ចែករំលែក៖