ប្រទេសជប៉ុន៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានបញ្ជាក់អោយដឹងថា, ៖រដ្ឋាភិបាលជប៉ុនបានកែសម្រួលវិធានការព្រំដែន ដោយបានដកប្រទេសកម្ពុជា ចេញពីបញ្ជីប្រទេសដែលតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន០៣ថ្ងៃនៅកន្លែងដែលរៀបចំដោយប្រធានចត្តាឡីស័ក។ ដូច្នេះ អ្នកដំណើរមកពីកម្ពុជា អាចធ្វើចត្តាឡីស័ក ១៤ ថ្ងៃនៅទីកន្លែងរបស់ខ្លួន។
នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជា ពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា រដ្ឋាភិបាលជប៉ុនបានកែ សម្រួលវិធានការព្រំដែន ដោយបានដកប្រទេសកម្ពុជា ចេញពីបញ្ជីប្រទេសដែលតម្រូវឲ្យធ្វើចត្តាឡីស័ក ពេលមកដល់ជប៉ុន ចំនួន០៣ថ្ងៃនៅកន្លែងដែលរៀបចំដោយប្រធានចត្តាឡីស័កជប៉ុន ហើយត្រូវធ្វើតេស្ត នៅថ្ងៃទី០៣ ។ វិធានការនេះចាប់អនុវត្តពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។
អាស្រ័យដូចបានជម្រាបជូនខាងលើ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១តទៅ អ្នកដំណើរមកពី ប្រទេសកម្ពុជា នឹងត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅកន្លែងផ្ទាល់ខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ។
សូមបងប្អូនពលរដ្ឋខ្មែរ មេត្តាសហការ និងប្រតិបត្តិតាមការអំពាវនាវរបស់អាជ្ញាធរមានសមត្ថ កិច្ចជប៉ុន និងកម្ពុជា និងបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងសូមថែរក្សាសុខភាព ប្រកាន់ខ្ជាប់ នូវអនាម័យល្អ ពាក់ម៉ាសជាប្រចាំ ចៀសវាសការជួបជុំគ្នាច្រើន រក្សាគម្លាតពេលមានការជួបជុំគ្នាច្រើន។ ទទួលបានដំណឹងនេះ ស្ថានទូតសូមបងប្អូនមេត្តាជួយផ្សព្វផ្សាយបន្ត និងសូមជូនពរបងប្អូនទាំងអស់ មានសុខភាពល្អ និងចៀសផុតពីការឆ្លងវីរុសកូវីដ-១៩ ៕
ដោយ៖ សុខ ខេមរា