ព័ត៌មានទាន់ហេតុការណ៍៖

Napoli ឡើងឈរកំពូលតារាង Serie A ខណៈ Roma រកបាន៣ពិន្ទុបន្ថែម

ចែករំលែក៖

ក្រុម Napoli បានដណ្តើមយកចំណាត់ថ្នាក់កំពូលក្នុងក្របខ័ណ្ឌ Serie A វិញខណៈដែលខ្សែប្រយុទ្ធ Victor Osimhen បានស៊ុតបាល់បញ្ចូលទីគ្រាប់ក្នុងជ័យជម្នះ ៤-០ ដ៏គួរឱ្យចាប់អារម្មណ៍នៅលើទឹកដីក្រុម Sampdoria កាលពីយប់ថ្ងៃព្រហស្បតិ៍ដែលជាជ័យជម្នះលើកទី៥ជាប់ៗគ្នារបស់ពួកគេ។

ក្រុមរបស់លោក Luciano Spalletti មាន២ពិន្ទុដាច់ក្រុមលេខ២ Inter Milan និង AC Milan ដោយមាន ១៥ពិន្ទុ ដោយរកបាន១៤គ្រាប់ និងរបូតវិញ២គ្រាប់ក្នុង៥ប្រកួតរបស់ពួកគេ។

៤គ្រាប់របស់ក្រុមភ្ញៀវ Napoli រកបានដោយកីឡាករ Victor Osimhen២គ្រាប់គឺនៅនាទីទី១០ និងនាទីទី៥០ ខណៈដែល២គ្រាប់ទៀតរកបានដោយកីឡាករ Fabian Ruiz នៅនាទីទី៣៩ និងកីឡាករ Zieliński នៅនាទីទី៥៩។

Osimhen បាននិយាយក្រោយចប់ការប្រកួតថា “សម្រាប់ខ្ញុំវាសំខាន់ក្នុងការចាប់ផ្តើមឱ្យបានល្អនេះផ្តល់ឱ្យខ្ញុំនូវទំនុកចិត្តក្នុងការរកគ្រាប់បាល់បន្ថែមទៀត លោក Spalletti បានជួយខ្ញុំដោយជំនឿដែលគាត់បានផ្តល់ឱ្យខ្ញុំហើយខ្ញុំសង្ឃឹមថានឹងសងវិញ។ ខ្ញុំមានកិត្តិយសដែលមានគ្រូបង្វឹកដូចគាត់

ចំណែកកីឡាករ Tammy Abraham រកបានគ្រាប់បាល់តែមួយគ្រាប់ប៉ុណ្ណោះ ជួយឲ្យក្រុម Roma បានយកឈ្នះក្រុម Udinese ដើម្បីឡើងទៅឈរនៅលេខ៤ក្នុងតារាង Serie A

ក្រុម Roma បានរងបរាជ័យជាលើកដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការ Jose Mourinho ទល់នឹងក្រុម Verona កាលពីថ្ងៃអាទិត្យប៉ុន្តែការបញ្ចប់ទីរបស់កីឡាករ Abraham ពីការបញ្ជូនបាល់របស់ Riccardo Calafiori បានធ្វើឱ្យវាទទួលបានជ័យជំនះ៤លើកពីការប្រកួតលីគ៥លើក។

ពួកគេតាមពីក្រោយក្រុម Napoli ពិន្ទុបន្ទាប់ពីក្រុមបានរក្សាការចាប់ផ្តើមរដូវកាលដំបូងឈ្នះ១០០% ជាមួយនឹងជ័យជម្នះ ៤-០ លើក្រុមSampdoria

Tammy Abraham ដែលបានចូលរួមពីក្រុមតោខៀវ Chelsea ក្នុងតម្លៃ៣៤លានផោនកាលពីខែសីហាបានស៊ុតបញ្ចូលទី៣គ្រាប់ក្នុង៧ប្រកួតសម្រាប់ក្រុម Roma និង២គ្រាប់ក្នុងការបង្ហាញខ្លួន៥ប្រកួតនៅក្របខ័ណ្ឌ Serie A ក្រុមរបស់លោក Mourinho ដែលបានកត់ត្រាជ័យជម្នះ៦លើកជាប់ៗគ្នានៅក្នុងការប្រកួតទាំងអស់មុនពេលចាញ់ ៣-២ នៅលើទឹកដីក្រុម Verona

ដោយឡែកក្រុម Lazio បានប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះ Torino ១ទល់១ ដោយកីឡាករ Ciro Immobile របស់ក្រុម Lazio បានស៊ុតបាល់ប៉េណាល់ទីនៅម៉ោងបន្ថែមដើម្បីជួយសង្គ្រោះលទ្ធផលស្មើគ្នា ប៉ុន្តែក្លិប Lazio បានបង្ហាញពីទម្រង់លេងដ៏ល្អមួយទៀតក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Maurizio Sarri បច្ចុប្បន្នក្រុម Lazio ឈរនៅលេខ៧ដោយមាន៨ពិន្ទុខណៈដែលក្រុម Torino មានពិន្ទុតាមពីក្រោយ ។

ងាកមកក្រុម Inter Milan និង AC Milan វិញនៅតែមិនស្គាល់ចាញ់ហើយឈរពិន្ទុពីលើ Roma ក្រុម Inter Milan បានឈ្នះ ៣-១ ទៅលើក្រុម Fiorentina កាលពីថ្ងៃអង្គារ ខណៈដែលក្រុម AC Milan បានផ្តួលក្រុម Venezia ២-០ ហើយក្រុម Juventus ដែលកំពុងតស៊ូបានទទួលជ័យជម្នះជាលើកដំបូងរបស់ពួកគេក្នុងការប្រកួតប៉ះនឹងក្រុមSpezia

ដោយ៖ ភារៈ(រូបភាព ៖ Reuters)

 


ចែករំលែក៖