ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្ត​កែប​ ៖ ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ខេត្តកែប គឺការដាក់ឱ្យដំណេីរការនូវសាលាដំបូងខេត្តកែប ជាផ្លូវការ !

ចែករំលែក៖

ខេត្តកែប៖​ បេី​យោង​តាមការបញ្ជាក់​ពី​លោក​ សោម​ ពិសិដ្ឋ​ អភិបាល​នៃ​គណៈអភិបាលខេត្តកែប​ បានឱ្យដឹងថា​ នៅព្រឹកថ្ងៃសុក្រ​ ៣រោច​ ខែភទ្របទ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០២១ ការដាក់ឱ្យដំណើរការសាលាដំបូងខេត្តកែប នាពេលនេះ នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្ត ព្រមទាំងបានចូលរួមលើកកម្ពស់សេវាយុត្តិធម៌នៅកម្ពុជា កាន់តែមានភាពងាយស្រួល ឆាប់រហ័សស្របតាមទិសដៅក្រសួងយុត្តិធម៌ និងស្របតាម កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា សំដៅលើកកម្ពស់គុណភាពនៃការកាត់ក្តីឱ្យបានត្រឹមត្រូវយុត្តិធម៌ និងស្អាតស្អំ បង្កើនជំនឿទុកចិត្តពីសាធារណជនមកលើប្រព័ន្ធយុត្តិធម៌កម្ពុជា ។ 

ក្នុងរយៈពេលកន្លងមក​ ខេត្តកែប​ ពុំធ្លាប់មានអង្គភាពសាលាដំបូង និងពន្ធនាគារឡេីយ​ ដោយរាល់កិច្ចការពាក់ព័ន្ធនឹងតុលាការ និងពន្ធនាគារ គឺសហការអនុវត្តរួមជាមួយនឹងសាលាដំបូង និងពន្ធនាគារខេត្តកំពត ។

លោកអភិបាលខេត្ត​រូបនេះ​ បានគូសបញ្ជាក់ដែរថា៖​ ថ្ងៃនេះជាប្រវត្តិសាស្ត្រ​ថ្មីមួយទៀត​ ដោយស្របពេលជាមួយថ្ងៃនៃទិវា​ប្រកាស​រដ្ឋ​ធម្មនុញ្ញ​ ២៤​ កញ្ញា​ ខេត្តកែប បានរៀបចំពិធីដាក់ឱ្យដំណេីរការសាលាដំបូង​ខេត្តកែប និងប្រកាសចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តកែប​ និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកែប​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​លោក​ កេីត​ រិទ្ធ​ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌​ ៕

ដោយ​៖សហការី​


ចែករំលែក៖