ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលស្រុកភ្នំស្រួច ឃាត់ខ្លួនមនុស្ស​២នាក់​ ដោយ​អនុវត្តដីការបស់សាលាដំបូងខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច កាលពវេលាម៉ោង១០និង៤០នាទីព្រឹក​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២នាក់​ នៅចំណុចភូមិត្រពាំងអត់ទឹកឃុំគីរីវន្ដ​ ដោយ​អនុវត្តដីការបស់សាលាដំបូងខេត្តកំពង់ស្ពឺ។ 

មន្ត្រីនគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា​ ជនត្រូវចោទទី១–ឈ្មោះ ហុង វ៉ាត ភេទប្រុសអាយុ៥២ឆ្នាំ នៅភូមិក្រាំងបឹង ឃុំតាំងសំរោង ស្រុកភ្នំស្រួច (ប្ដី) តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១០៩ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ របស់លោក អ៊ី សាវិញ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ និងទី២–ឈ្មោះ យឹម នឿន ហៅឡោត ភេទស្រី អាយុ៥២ឆ្នាំ នៅភូមិក្រាំងបឹង ឃុំតាំងសំរោង ស្រុកភ្នំស្រួច (ប្រពន្ធ) តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១១០ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ របស់លោក អ៊ី សាវិញ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

បច្ចុប្បន្នជនត្រូវចោទខាងលើនេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បានបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖