ព័ត៌មានទាន់ហេតុការណ៍៖

ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ចេញ​សេចក្តីជូនដំណឹងស្តីពី​ “ការចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺ COVID-19 នៅទីក្រុងអានសាន”

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅរសៀល​ថ្ងៃ​សុក្រ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា រដ្ឋាភិបាលទីក្រុងអានសាន នៃសាធារណរដ្ឋកូរ៉េ នឹងចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ដល់ជនបរទេសដែលកំពុងស្នាក់នៅហួសកាលកំណត់ (ខុសច្បាប់) ដោយពុំត្រូវការឯកសារបញ្ជាក់អត្តសញ្ញាណ ឬលិខិតឆ្លងដែនណាមួយឡើយ។ 

ជាមួយគ្នានេះ​ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ  សូមបងប្អូនប្រជាពលរដ្ឋខ្មែរដែលស្នាក់នៅហួសកាលកំណត់ ទៅជួបមន្រ្តីសុខាភិបាលនៅតាមមជ្ឈមណ្ឌលណាមួយក៏បានដែលស្ថិតនៅក្នុងទីក្រុងអានសានដើម្បីធ្វើការណាត់ជួប និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កុំបីខាន។ 

អាស្រ័យដូចបានជម្រាបខាងលើ ស្ថានឯកអគ្គរាជទូតកម្ពុជា សូមអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តទាំងអស់គ្នា៕

ដោយ​៖សហការី​


ចែករំលែក៖