ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​មនុស្ស​៧​នាក់​ ករណី​ល្មើស​បម្រាម​កូ​វីដ-១៩​និង​ប្រើប្រាស់​សារធាតុ​ញៀន

ចែករំលែក៖

ខេត្តសៀមរាប ​៖​ មនុស្សចំនួន​៧​នាក់​ត្រូវបាន ឃាត់​ខ្លួន​ករណី​ប្រព្រឹត្តល្មើស​វិធានការរដ្ឋបាលនិង​ប្រើ​ប្រាស់​សារធាតុ​ញៀន ក្នុង​នោះ​មាន អាជីវករ​លក់​ដី​ឡូ​តិ៍​និង ម្នាក់​ជា​មន្ត្រីនគរបាលផងដែរ។សមត្ថកិច្ចចម្រុះដែលចុះប្រតិបត្តិការករណីខាងលើនេះបានឲ្យដឹងថា ប្រតិបត្តិការ​នេះ ​ធ្វើឡើង​នៅវេលា​ម៉ោង​២២​និង​៣០​នាទី ថ្ងៃអាទិត្យ ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប គ្រាដែលចុះ​អនុវត្ត​វិធាន​កូ​វីដ-១៩ ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ដោយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្នុងករណីនេះសមត្ថកិច្ចឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៧​នាក់កំពុងប្រមូលផ្តុំគ្នាយ៉ាងពពាក់ពពូនមិនគោរពវិធានរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ទើបឈានរកឃើញគ្រឿងញៀនដែលក្នុងនោះមាន៖

១.​ឈ្មោះ សេង រតនា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​នគរបាល​។ ​

២.​ឈ្មោះ សន ធា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​លក់​ដីឡូត៍។

៣.​ឈ្មោះ គង់ រតនា ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​នៅផ្ទះ​។

៤.​ឈ្មោះ ចាយ សុធា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​លក់​ដី​ឡូ​តិ៍

៥.​ឈ្មោះ លី លាង​ហួត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​អាជីវករ​។

៦.​ឈ្មោះ ទី សីហា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​មុខរបរ​នៅផ្ទះ​។

ទី​៧. មិនត្រូវ​បានបង្ហាញ​ឈ្មោះ​នោះទេ។

ជាមួយគ្នានេះដែរសមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួមមាន ៖

១.​ម្សៅ​ពណ៌​ស​ថ្លា​សារធាតុ​ញៀន​K ចំនួន​១​កញ្ចប់​តូច​

២.​ថ្នាំ​ប្រភេទ​គ្រាប់​សញ្ញា​លេខ​៥​ចំនួន​០១​គ្រាប់​ពណ៌​ផ្កាឈូក​

៣.​ថ្នាំ​គ្រាប់​ក្រវី​ពណ៌​ប្រផេះ​រូប​ខ្លាឃ្មុំ​ចំនួន​កន្លះ​គ្រាប់និងទូរស័ព្ទ​ដៃចំនួន​១០​គ្រឿង​។

បច្ចុប្បន្ន​ជនសង្ស័យទាំង៧នាក់ និង វត្ថុ​តាង​ត្រូវបានសមត្ថកិច្ចបញ្ជូន​ទៅ​ការិយា​ល័យ​ជំនាញ​ដើម្បី​កសាងសំណុំរឿងចាត់ការតាមនីតិ​វិធី​៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖