ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តសៀមរាប បានឱ្យប្រជាពលរដ្ឋមកទទួលយកម៉ូតូ និងរថយន្ត ត្រឡប់ទៅវិញ !

ចែករំលែក៖

ភ្នំពេញ៖ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២១  បានថ្លែងថា, ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋ ដែលបានល្មើសវិធានការរដ្ឋបាលក្នុងអំឡុងពេលបិទខ្ទប់ បានមកទទួលយកម៉ូតូ និងរថយន្ត ត្រឡប់ទៅវិញ ។ 

លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបន្តថា, ខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនឹងចូលរួមអនុវត្តច្បាប់ និងស្តាប់តាមការណែនាំរបស់រដ្ឋបាលខេត្ត ដោយយើងត្រូវរស់នៅតាមបែបគន្លងថ្មី និងត្រូវអនុវត្តឱ្យម៉ត់ចត់នូវវិធានការសុខាភិបាល និងរាជរដ្ឋាភិបាល នូវវិធានការ ៣កុំ ៣ការពារ។

  លោកបន្តថា, សូមជូនពរ ពុកម៉ែបងប្អូនទាំងអស់ជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា សូមអរគុណ។

-រៀនរស់ជាមួយកូវីដ-១៩ 

-រស់នៅតាមបែបគន្លងថ្មី

-ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក 

-៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល

-៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា ។ 

រហូតដល់ ថ្ងៃទី ៣០​ ខែកញ្ញា​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ២៣២នាក់​ (ឆ្លងសហគមន៌​:​ ​​១៨៧ និង​ នាំចូល:​ ៤៥) និងមានជាសះស្បេីយ​ ៥៥៦នាក់ ។

 ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១១២៨៨៣នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ១០៣៣៨៣នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១៧នាក់​ សរុប​ស្លាប់ ២៣៣៦នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2427987 ស្មេីនឹង​ 142906  ក្នុង១លាន នាក់​ ។ 

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

ដោយ ៖ សិលា


ចែករំលែក៖