ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹត្តិការណ៍អូឡាំពិកនាទីក្រុងប៉េកាំងអនុញ្ញាតឱ្យអ្នកទស្សនាដែលចាក់វ៉ាក់សាំងរួច អ្នកមកពីប្រទេសចិនដីគោកប៉ុណ្ណោះ

ចែករំលែក៖

គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានប្រកាសថា​ សំបុត្រសម្រាប់ការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង ២០២២ នឹងត្រូវបានលក់ទៅឱ្យអ្នកទស្សនាមកពីប្រទេសចិនដីគោកប៉ុណ្ណោះ ខណៈដែលអត្តពលិកដែលមិនបានចាក់វ៉ាក់សាំងត្រូវចំណាយពេល២១ថ្ងៃនៅដាច់ដោយឡែកពីគេមុនការប្រកួតកីឡានេះ។

អ្នករៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំងបានជូនដំណឹងដល់ក្រុមប្រឹក្សាប្រតិបត្តិរបស់ IOC ២០២២ អំពីគោលការណ៍ដើម្បីផ្តល់“កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងារប្រកបដោយសុវត្ថិភាព និងជោគជ័យតាមការគ្រោងទុក” ។

ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំងចាប់ផ្តើមនៅថ្ងៃទី៤ ខែកុម្ភៈ ហើយរដ្ឋធានីរបស់ប្រទេសចិននឹងក្លាយជាការប្រកួតដំបូងនៅរដូវក្តៅ និងរដូវរងាបន្ទាប់ពីការប្រកួតកីឡារដូវក្តៅទីក្រុងប៉េកាំងឆ្នាំ២០០៨។ ខណៈដែលទទួលស្គាល់ការខកចិត្តក្នុងចំណោមអ្នកគាំទ្រអន្តរជាតិដែលមិនអាចចូលរួមបាន IOC បានស្វាគមន៍ការសម្រេចចិត្តឱ្យមានទស្សនិកជនចិនបន្ទាប់ពីការប្រកួតកីឡាអូឡាំពិករដូវក្តៅតូក្យូ២០២០ នៅខែកក្កដាត្រូវបានធ្វើឡើងដោយគ្មានកីឡាដ្ឋានដោយសារតែការប្រុងប្រយ័ត្នពីការរាលដាលពីជំងឺកូវីដ-១៩ ។

IOC បានអះអាងថា នេះនឹងជួយសម្រួលដល់ការរីកលូតលាស់នៃកីឡារដូវរងារនៅក្នុងប្រទេសចិន ក៏ដូចជានាំមកនូវបរិយាកាសអំណោយផលដល់កន្លែងប្រកួត។ វាក៏ជាដំណឹងល្អផងដែរសម្រាប់ម្ចាស់សិទ្ធិផ្សាយក៏ដូចជាអ្នកឧបត្ថម្ភបន្ទាប់ពីការបញ្ចប់នៃការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូជាមួយនឹងដំណើរការទៅដោយរលូន។ ក្នុងចំណោមគោលការណ៍សុវត្ថិភាព អូឡាំពិកទីក្រុងប៉េកាំងគឺអ្នកចូលរួមដែលបានចាក់វ៉ាក់សាំងពេញលេញនឹងចូលទស្សនាបានភ្លាមៗនៅពេលពួកគេមកដល់កន្លែងលក់សំបុត្រ ។

IOC បានបញ្ជាក់ថា អ្នកចូលរួមក្នុង និងក្រៅប្រទេសទាំងអស់ក៏ដូចជាបុគ្គលិកនៅក្នុងព្រឹត្តិការណ៍កីឡានេះនឹងត្រូវធ្វើតេស្តជារៀងរាល់ថ្ងៃ។អ្នកចូលរួមដែលមិនបានចាក់ថ្នាំបង្ការពេញលេញត្រូវចំណាយពេល២១ថ្ងៃនៅដាច់ដោយឡែកពីគេនៅពេលទៅដល់រដ្ឋធានីប្រទេសចិន។ ចំណែកអត្តពលិកដែលអាចផ្តល់ការលើកលែងផ្នែកវេជ្ជសាស្ត្រត្រឹមត្រូវនឹងត្រូវពិចារណាករណីរបស់ពួកគេផងដែរ ។

ការចាក់វ៉ាក់សាំងមិនមែនជាកាតព្វកិច្ចសម្រាប់ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំងទេ ប៉ុន្តែគណៈកម្មាធិការជាតិអូឡាំពិកមួយចំនួនរួមទាំងសហរដ្ឋអាមេរិកផងដែរកំពុងតម្រូវឱ្យសមាជិកក្រុមទាំងអស់ត្រូវចាក់វ៉ាក់សាំង។ ប្រទេសចិនរហូតមកដល់ពេលនេះមានមនុស្សចំនួន ១.០៥ ពាន់លាននាក់ត្រូវបានចាក់វ៉ាក់សាំងពេញលេញគិតត្រឹមថ្ងៃសៅរ៍នេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters)


ចែករំលែក៖