ព័ត៌មានទាន់ហេតុការណ៍៖

Muguruza ផ្តួល Jabeur ឈ្នះពានរង្វាន់ Chicago Fall Classic

ចែករំលែក៖

កីឡាការិនីលំដាប់ទីGarbine Muguruza បានគ្រងតំណែងជាលើកទី២ប្រចាំឆ្នាំរបស់នាង បន្ទាប់ពីបានជាសះស្បើយពីការប្រកួតដើម្បីយកឈ្នះកីឡាការិនី Ons Jabeur ក្នុងព្រឹត្តិការណ៍ Chicago Fall Classic

អតីតកីឡាការិនីលំដាប់ទី១ពិភពលោករបស់អេស៉្បាញរូបនេះបានយកឈ្នះក្នុងលទ្ធផល ៣-៦ ៦-៣ ៦-០ ទល់នឹងកីឡាការិនី Ons Jabeur ជនជាតិទុយនីស៊ី ។

Muguruza ត្រូវបានលេងមិនសូវល្អនៅសិតទី១ ហើយបន្ទាប់មកបានបាត់បង់ទំនុកចិត្តរបស់នាងពីរដងនៅដើមសិតទី២ដោយមានបញ្ហាបន្តិចបន្តួច ប៉ុន្តែនាងអាចស្តារស្ថានភាពឡើងវិញ ហើយនៅពេលដែលនាងកាន់តែខ្លាំង ធ្វើឲ្យកីឡាការិនី Jabeur ដែលជាលេខ១៦ពិភពលោកពិបាកយកឈ្នះ។

Muguruza បានឈានដល់វគ្គផ្តាច់ព្រ័ត្របន្ទាប់ពីការឆ្លងកាត់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់នាងនៅពេលដែលកីឡាការិនីឆេMarketaVondrousova ដែលជាម្ចាស់ជើងឯកអូឡាំពិកទីក្រុងតូក្យូបានដកចេញដោយសារមានរបួស។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ Jabeur កាលពីថ្ងៃសៅរ៍បានបញ្ចប់នៅដើមសប្តាហ៍នេះនៅពេលដែលកីឡាការិនី Elena Rybakinaរបស់កាហ្សាក់ស្ថានចូលនិវត្តន៍ជាមួយនឹងការនាំមុខក្នុងលទ្ធផល ៦-៤ ៣-២ ។

នៅព្រឹកថ្ងៃអាទិត្យកីឡាករ Jannik Sinner របស់អុីតាលីបានផ្តួលកីឡាករជើងចាស់បារាំង Gael Monfils ដើម្បីការពារពានរង្វាន់ Sofia Open របស់ខ្លួនដោយជោគជ័យ និងបង្កើនឱកាសរបស់គេក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រ ATP នៅខែក្រោយ។

ជ័យជម្នះនេះនឹងធ្វើឱ្យរូបគេឡើងទៅចំណាត់ថ្នាក់លេខ១០ក្នុងការប្រណាំងប្រជែងសម្រាប់វគ្គផ្តាច់ព្រ័ត្ររដូវកាលបុរស៨នាក់ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងទូរីនប្រទេសអុីតាលីចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖