ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះដឹកអ្នកដំណើរចុះចតជាបន្ទាន់ក្រោយរងការគំរាមវាយប្រហារគ្រាប់បែក

ចែករំលែក៖

យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍គុយវែត បានចុះចតជាបន្ទាន់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Trabzon ភាគខាងជើងប្រទេសតួកគី ក្រោយទទួលបានការគំរាមកំហែងវាយប្រហារគ្រាប់បែកនៅលើយន្តហោះនោះ។អភិបាលរដ្ឋ Trazbon លោក Ismail Ustaoglu បានឲ្យដឹងថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Jazeera Airways ហោះហើរចេញពីប្រទេសគុយវែត ត្រូវចុះចតជាបន្ទាន់ ហើយនៅក្នុងពេលនោះមានអ្នកដំណើរ ៥១នាក់ និងក្រុមអាកាសយានិក៦នាក់ បានចុះចត់នៅអាកាសយានដ្ឋាន Trabzon បានដោយជោគជ័យ។ អ្នកដំណើរត្រូវបានជម្លៀសចេញពីយន្តហោះ ទៅកាន់តំបន់មានសុវត្ថិភាព ។
ក្រុមសន្តិសុខ និងក្រុមប្រឆាំងភេរវកម្មបានឡើងទៅត្រួតពិនិត្យយន្តហោះក៏ដូចជាអ្នកដំណើរខ្លាចមានក្រុមភេរវកម្មបន្លំខ្លួន។ យន្តហោះនឹងអ្នកដំណើរទាំងអស់បានបន្តដំណើរវិញក្រោយពេល ត្រួតពិនិត្យរួចរាល់ ។
ក្រុមហ៊ុនអាកាសចរណ៍បានឲ្យដឹងថា «ព័ត៌មានស្តីពីការគំរាមកំហែងគឺ មិនគួរឲ្យទុកចិត្តនោះឡើយ ជើងហោះហើរទាំងអស់ត្រូវបានតភ្ជាប់ហោះហើរឡើងវិញ៕ ដោយ៖ធីរីណា

យន្តហោះ Jazeera Airways ។ រូបថត៖ Facebook/Jazeera Airways


ចែករំលែក៖