កីឡាករ Jorginho របស់ក្រុមតោខៀវ Chelsea, កីឡាករ Lionel Messiរបស់ក្រុម Paris St-Germain និងកីឡាករ Robert Lewandowski របស់ក្លិប Bayern Munich ស្ថិតក្នុងបញ្ជីឈ្មោះកីឡាករដែលត្រូវឈ្នះពានរង្វាន់ Ballon d’Or ផ្នែកបុរសឆ្នាំ២០២១នេះ។
ខ្សែប្រយុទ្ធ Messi គឺជាអ្នកឈ្នះពានរង្វាន់មួយនេះកាលពីឆ្នាំ២០១៩ និងជាកីឡាករដែលឈ្នះ៦លើកជាប់ៗគ្នា។ ខ្សែប្រយុទ្ធរូបនេះបានឈ្នះពានរង្វាន់អន្ដរជាតិដ៏សំខាន់ជាលើកដំបូងនៅពេលដែលគាត់បានជួយអាហ្សង់ទីនឈ្នះពានរង្វាន់ Copa America ឆ្នាំ២០២១ ។
ខ្សែបម្រើអុីតាលី Jorginho បានជួយឲ្យក្រុមតោខៀវ Chelsea ឈ្នះពានរង្វាន់ Champions League កាលពីរដូវកាលមុន ហើយបានជួយឲ្យអុីតាលីទទួលជ័យជម្នះនៅ Euro ២០២០ ជាមួយប្រទេសរបស់គាត់នៅរដូវក្តៅ។
ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Lewandowski បានឈ្នះស្បែកជើងមាសអឺរ៉ុប២០២០-២០២១ ដោយរកបាន៤១គ្រាប់នៅ Bundesliga ខណៈ Bayern Munich ឈ្នះពានរង្វាន់លីគអាល្លឺម៉ង់កាលពីរដូវកាលមុន។
អ្នកឈ្នះពានរង្វាន់៥សម័យកាលរបស់ Manchester United គឺ Cristiano Ronaldo និង Luka Modric របស់ Real Madrid ដែលជាកីឡាករតែម្នាក់គត់ក្រៅពី Messi ដែលឈ្នះពានរង្វាន់នេះចាប់តាំងពីឆ្នាំ ២០០៨ ។
មានកីឡាករចំនួន១៤រូបទៀតនៅក្នុងក្របខ័ណ្ឌ Premier League ដែលមាន៣០នាក់នៅឆ្នាំ២០២១ និងសមាជិក៥រូបនៃក្រុមដែលឈ្នះជើងឯកអឺរ៉ុបរបស់អុីតាលី។
ពានរង្វាន់ Ballon d’Or ដែលរៀបចំឡើងដោយ France Football ត្រូវបានផ្តល់ជូនជារៀងរាល់ឆ្នាំដល់កីឡាករបាល់ទាត់ល្អបំផុតរបស់ពិភពលោក។ រង្វាន់មិនត្រូវបានផ្តល់ឱ្យទេនៅឆ្នាំ២០២០ ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៥៦ ដោយសារតែការរីករាលដាលនៃមេរោគឆ្លងកូវីដ–១៩។ អ្នកឈ្នះពានរង្វាន់នេះនឹងត្រូវប្រកាសនៅថ្ងៃទី២៩ ខែវិច្ឆិកានៅឯមហោស្រពល្ខោន Du Chatelet នាទីក្រុងប៉ារីស។
កីឡាករសញ្ជាតិអង់គ្លេស Jude Bellingham (Borussia Dortmund), Mason Greenwood (Manchester United) និង Bakayo Saka(Arsenal) ស្ថិតក្នុងចំណោមបេក្ខជន១០រូបដែលត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ Kopa ដែលសម្រាប់កីឡាករអាយុក្រោម២១ឆ្នាំផងដែរ។
ចំណែកពានរង្វាន់ Yashin គឺសម្រាប់អ្នកចាំទីល្អបំផុត ហើយកីឡាករនៅ Premier League ៤នាក់ដែលជាប់ក្នុងបញ្ជីឈ្មោះ១០នាក់គឺអ្នកចាំទីក្រុម Chelsea កីឡាករ Edouard Mendy របស់សេណេហ្គាល់, Edersonជនជាតិប្រេស៊ីលលេងឲ្យក្លិប Manchester City, Kasper Schmeichelលេងឲ្យក្លិប Leicester CityជនជាតិDenmark និង Emiliano Martinez ជនជាតិអាហ្សង់ទីន។
គួរជម្រាបជូនថា ពានរង្វាន់ Ballon d’Or ត្រូវបានសហព័ន្ធបាល់ទាត់បារាំងផ្តល់រង្វាន់ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៥៦ ដោយមានកីឡាករអង់គ្លេស Stanley Matthews ជាអ្នកឈ្នះលើកដំបូង។ វាគឺសម្រាប់តែកីឡាករអឺរ៉ុបប៉ុណ្ណោះរហូតដល់ឆ្នាំ១៩៩៥ នៅពេលដែលពាននេះបានពង្រីកដើម្បីបើកចំហសម្រាប់កីឡាករណាមួយនៅក្នុងក្លិបអឺរ៉ុប។ ចាប់ពីឆ្នាំ២០០៧ ពានរង្វាន់នេះបានបើកចំហដល់ពិភពលោកទាំងមូល។
បញ្ជីឈ្មោះមនុស្សទាំង៣០ត្រូវបានចងក្រងដោយអ្នកគាំទ្រនៃទស្សនាវដ្តីបារាំងដោយអ្នកឈ្នះត្រូវបានបោះឆ្នោតដោយអ្នកសារព័ត៌មានមកពីជុំវិញពិភពលោកដោយមានតំណាងម្នាក់ក្នុងមួយប្រទេស។ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥ ពានរង្វាន់នេះត្រូវបានបញ្ចូលគ្នាជាមួយពានរង្វាន់របស់ FIFA ប៉ុន្តែត្រូវបានបែកចេញពីគ្នា ហើយស្ថាប័នគ្រប់គ្រងពិភពលោកបានបង្កើតពានរង្វាន់ផ្ទាល់ខ្លួនម្តងទៀតនៅឆ្នាំ២០១៦ ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករដែលត្រូវប្រជែងយកពានរង្វាន់ Ballon d’Or នៅឆ្នាំ២០២១នេះ៖ Cesar Azpilicueta (Chelsea, Spain)
Nicolo Barella (Inter Milan, Italy)
Karim Benzema (Real Madrid, France)
Leonardo Bonucci (Juventus, Italy)
Kevin de Bruyne (Manchester City, Belgium)
Giorgio Chiellini (Juventus, Italy)
Ruben Dias (Manchester City, Portugal)
Gianluigi Donnarumma (PSG, Italy)
Bruno Fernandes (Manchester United, Portugal)
Phil Foden (Manchester City, England)
Erling Braut Haaland (Borussia Dortmund, Norway)
Jorginho (Chelsea, Italy)
Harry Kane (Tottenham, England)
N’Golo Kante (Chelsea, France)
Simon Kjaer (AC Milan, Denmark)
Robert Lewandowski (Bayern Munich, Poland)
Romelu Lukaku (Chelsea, Belgium)
Riyad Mahrez (Manchester City, Algeria)
Lautaro Martinez (Inter Milan, Argentina)
Kylian Mbappe (PSG, France)
Lionel Messi (PSG, Argentina)
Luka Modric (Real Madrid, Croatia)
Gerard Moreno (Villarreal, Spain)
Mason Mount (Chelsea, England)
Neymar (PSG, Brazil)
Pedri (Barcelona, Spain)
Cristiano Ronaldo (Manchester United, Portugal)
Mohamed Salah (Liverpool, Egypt)
Raheem Sterling (Manchester City, England)
Luis Suarez (Atletico Madrid, Uruguay) ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)