ក្រុមហ៊ុនអាកាសចរណ៍ចំនួន៣ រួមមាន Ariana Afghan Airlines ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ PLA និងក្រុមហ៊ុនអាកាសចរណ៍ Kam Air បានដំណើរការហោះហើរនៅក្នុងប្រទេសអាហ្វហ្គានីស្ថានហើយ។
ក្រុមហ៊ុនអាកាសចរណ៍ខាងលើក៏បានព្រមព្រៀងចុះតម្លៃសំបុត្រយន្តហោះដែរ។ ការតភ្ជាប់ជើងហោះហើរកើតឡើងក្រោយរយៈពេលមួយថ្ងៃដែល PIA ក្រុមហ៊ុនអាកាសចរណ៍ជាតិប៉ាគីស្ថានបានសម្រេចផ្អាកជើងហោះហើរទៅកាន់រដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន ដោយសារតែមូលហេតុសន្តិសុខ។ ក្រុមហ៊ុនអាកាសចរណ៍ប៉ាគីស្ថានបញ្ជាក់ថា ក្រុមតាលីបង់បានជ្រៀតជ្រែកចូលជ្រៅនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ក្រុមហ៊ុនអាកាសចរណ៍។
តាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ កម្លាំងទាហានតាលីបង់នៅអាហ្វហ្គានីស្ថានបានព្រមានដល់ក្រុមហ៊ុនអាកាសចរណ៍ PIA និងក្រុមហ៊ុន Kam E ត្រូវបញ្ចុះតម្លៃសំបុត្រសម្រាប់ការហោះហើរពីទីក្រុងកាប៊ុលទៅកាន់ទីក្រុងអ៊ិស្លាមម៉ាបាដ ។ ប្រសិនបើមិនយល់ព្រមទេក្រុមតាលីបង់និឹងមិនអានុញ្ញាតឲ្យចុះចតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះឡើយ។
នាយកដ្ឋានអាកាសចរណ៍ស៊ីវិលអាហ្វហ្គានីស្ថានបានព្រមានដល់ក្រុមហ៊ុនអាកាសចរណ៍ PIA ដែលបានលក់សំបុត្រក្នុងតម្លៃដល់ទៅ ២៥០០ដុល្លារក្នុងមួយសំបុត្រសម្រាប់ជើងហោះហើរពីទីក្រុងកាប៊ុលទៅកាន់ទីក្រុងអ៊ិស្លាមម៉ាបាដ គឺជាតម្លៃខ្ពស់បំផុត៕
រូបថត៖Reuters
ដោយ៖ ធីរីណា(ប្រភពរូបថត៖TTXVN-VNA)