ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល៥ថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអ៊ុតគំនូសចរាចរលើដងផ្លូវចំនួន៣ខ្សែរួចរាល់ ដើម្បីលើកសោភណ្ឌភាព នៅក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញអោយកាន់តែមានភាពស្រស់បំព្រង និងដើម្បី សម្រួលនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋផង ក្នុងរយៈ ពេល៥ថ្ងៃជាប់នេះ រដ្ឋបាលរាជធានីភ្នំពេញ បានអ៊ុតគំនូសចរាចរលើដងផ្លូវចំនួន ៣ខ្សែ នៅក្នុងរាជធានីភ្នំពេញរួចរាល់ហើយមានសោភណ្ឌភាពទៀតផង។

   មន្ដ្រីជំនាញ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹង នៅថ្ងៃទី១៨ តុលា ឆ្នាំ២០២១នេះថា ៖ អនុវត្តទៅតាមការណែនាំរបស់ លោកឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើសកម្មភាពអ៊ុតគំនូសចរាចរលើដងផ្លូវ ចំនួន ៣ខ្សែ ដោយចាប់ផ្តើមអនុវត្ត កាលពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៨ខែតុលាឆ្នាំ២០២១ នេះ ដោយក្នុងនោះរួមមាន៖ ១-រុក្ខវិថី ក្រមួនស ចាប់ពីមហាវិថី ព្រះនរោត្តម ដល់មហាវិថី ព្រះមុនីវង្ស ។ ២-ផ្លូវលេខ ១៥៤ ចាប់ពីមហាវិថី ព្រះមុនីវង្ស ដល់តិរិវិថី ព្រះសុីសុវត្ថិ ។ ៣-មហាវិថី នេរុហ៍ ចាប់ពីមហាវិថី សហព័ន្ឋរុស្សុី ដល់មហាវិថី ព្រះមុនីរ៉េត៕

ដោយ ៖ សំរិត


ចែករំលែក៖