ទោះបីជាស្ថានភាពហិរញ្ញវត្ថុនៅក្លិប Barcelona នៅតែមានបញ្ហាក៏ដោយក៏ក្រុមយក្សកាតាឡាន់មួយនេះមានបំណងពង្រឹងខ្សែប្រយុទ្ធរបស់ពួកគេនៅដើមខែមករា ឬរដូវក្តៅក្រោយហើយដោយ Raheem Sterling ឈរជាគោលដៅអាទិភាពមួយរបស់ពួកគេ បន្ទាប់ពីក្លិប Manchester City បានដាក់តម្លៃ៨០លានអឺរ៉ូក្នុងការចរចា។
នាយកដ្ឋានបច្ចេកទេសរបស់ក្លិប Barcelona កំពុងបង្កើតបញ្ជីឈ្មោះកីឡាករដែលអាចធ្វើឱ្យខ្សែប្រយុទ្ធជួរមុខដែលមានភាពរឹងមាំដែលត្រូវការគុណភាព។ បច្ចុប្បន្ន Sterling កំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកមួយនៅក្នុងក្រុម Manchester City ដោយបាត់បង់កៅអីក្នុងជម្រើស១១នាក់ដំបូងរបស់លោក Pep Guardiola ចំពេលមានពាក្យចចាមអារាមថាមានការប្រេះឆារវាងអ្នកទាំង២។
បើនិយាយឲ្យចំទៅកិច្ចព្រមព្រៀងណាមួយនឹងមានភាពស្មុគស្មាញបំផុតសម្រាប់ Barcelona ទោះបីជាមិនគិតពីបញ្ហាសារពើពន្ធរបស់ពួកគេក៏ដោយ។
កិច្ចព្រមព្រៀងរបស់ Sterling ជាមួយ Manchester City ត្រូវបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៣ ដែលធ្វើឱ្យគាត់ស្ថិតនៅតំបន់ក្រហមដើម្បីចាកចេញប៉ុន្តែគាត់សង្ឃឹមថានឹងចាកចេញមុនពេលនោះហើយ Man City គ្មានអារម្មណ៍ផ្តល់ការបញ្ចុះតម្លៃដល់កីឡាកររបស់ពួកគេឡើយ។
ក្លិប Barcelona ដឹងថា Man City រឹងមាំលើគោលនយោបាយនេះដោយការមកដល់របស់ Eric Garciaនៅទីបំផុតកើតឡើងតាមរយៈការផ្ទេរនៅក្រុមលីគកំពូលអង់គ្លេស Premier League ទូទាត់ថ្លៃដើមមុនកិច្ចសន្យាកីឡាករផុតកំណត់។
ក្រុមមេឃខៀវមានឆន្ទៈក្នុងការលក់ Sterling ប្រសិនបើមានការផ្តល់ជូនដ៏ល្អនោះគឺច្បាស់ណាស់ ជាពិសេសជាមួយអតីតគ្រូបង្វឹកក្រុម Barcelona រូបនេះបានសារភាពថា គាត់ចង់បានតែកីឡាករបាល់ទាត់នៅក្លិបរបស់គាត់ដែលសប្បាយចិត្ត។ ក្លិប Barcelona មានជម្រើសផ្សេងទៀតគឺកីឡាករ Dani Olmo ដែលបានអភិវឌ្ឍន៍ខ្លួនជាកីឡាករនៅ La Masia ទោះបីតម្លៃខ្លួន៥០លានអឺរ៉ូក៏ជាជម្រើសមួយដែលបាសេឡូណានឹងពិបាកទិញយកដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ MARCA)